“មានការងារច្រើនទៀត ដែលខ្ញុំនឹងប្រគល់ឲ្យធ្វើ។ អឺ ចាប់ពីស្អែកទៅ
នាងមិនបាច់ទៅច្រៀងនៅហាងផ្សេងទេ នាងមកមើលការខុសត្រូវ
លើអ្នកចម្រៀងនៅហាងនេះ ហើយមើលថែដាលីនឲ្យបានល្អចុះ”។
និយាយតែប៉ុណ្ណឹង លោកមេការមិចភ្នែកឲ្យសញ្ញាទៅប្រាថ្នា។ ប្រាថ្នា
យល់ការប្រញាប់អរគុណ និងសុំចាត់ចែងការពីរាត្រីនេះតែម្ដង។ នាង
ក៏ប្រាប់ទៅដាលីន ឲ្យទៅផ្ទះជាមួយលោកមេការមុន ព្រោះនាងរវល់
នៅធ្វើការបន្តទៀត។
រាត្រីកាលមានអាកាលធាតុត្រជាក់ស្រេប។ ដាលីននាងទ្រាំនឹងធាតុ
ត្រជាក់ ដែលចេញពីឡានរបស់លោកមេការស្ទើរពុំបាន ហើយរឹតតែ
ពិបាកទ្រាំនឹងក្លិនស្រា ដែលភាយចេញតាមដង្ហើមលោកសម្រេចដែរ។
នាងទ្រាំឪបដៃ មិនប្រាប់ឲ្យគេបិតម៉ាស៊ីនត្រជាក់ទេ នាងខ្លាចចិត្តគេ។
ដោយយល់ពីអារម្មណ៍របស់ដាលីន លោកសម្រេចក៏សួរ ហើយលូក
ដៃទៅមួលបន្ថយម៉ាស៊ីនត្រជាក់ផងដែរ៖ “យ៉ាងម៉េច ត្រជាក់ពេកឬ?
ខ្ញុំបន្ថយហើយ”។ ចាស! ត្រជាក់ណាស់ សូមជួយបន្ថយបន្តិចទៀតបាន
ទេលោកមេការ? គេព្រមតាមនាង តបទៅនាងបែបសុភាពថា “ខ្ញុំចូល
ចិត្ដត្រជាក់។ តែបើនាងរងារ បន្ថយទៀតក៏បាន”។ គេឆ្លៀតលើកទឹក
ចិត្តនាងបន្ថែមថា “នាងទើបតែមកច្រៀងថ្ងៃទីមួយសោះ អាចអន្ទងចិត្ត
ភ្ញៀវឲ្យជក់ចិត្តបានទៅ ហើយទៅថ្ងៃខាងមុខ ហាងយើងនឹងរកចំណូល
បានច្រើនមិនខាន ពេលនោះ នាងពិតជាបានប្រាក់ខែកាន់តែច្រើនមិន
លែង។ នេះជា ប្រាក់អំណោយលើកទឹកចិត្ត ដែលថៅកែកូរ៉េ គេឲ្យ
នាង។ ទទួលយកទៅ។ ដាលីនទទួលយកស្រោមសំបុត្រពីលោក
សម្រេច ដោយនិយាយត្រឹមថា “អរគុណ” តែប៉ុណ្ណោះ។
ខ្ញុំប្រាប់នាងទៅចុះ លោកលីជាថៅគេធំនៅហាងយើង។ លោកលីផ្ដាំ
ឲ្យខ្ញុំរៀបចំ និងទាក់ទងខាងទូរទស្សន៍ ដើម្បីឲ្យនាងបានចេញមុខ ឆាប់
បានល្បីឈ្មោះ។ តើនាងគិតយ៉ាងណាដែរ? តែសម្រាប់ខ្ញុំៗយល់ថា ពិត
ជាបានសមតាមបំណងរបស់ដាលីនហើយ។
ស្រេចលើលោកមេការចាត់ចែងទៅចុះ។
ដល់ផ្ទះនាងហើយ សូមសុបិន្តល្អរាត្រីនេះ។
ដាលីនញញឹមយ៉ាងស្រស់ស្រាយទៅលោកសម្រេច មុននឹងឈាន
ជើងចេញពីរថយន្ត នាងនិយាយ “អរគុណ! ដែលលោកមេការ បាន
ជូនដល់ផ្ទះ” ដែលសម្ដីដ៏រួសរាយ លាយស្នាមញញឹមរបស់នាង ធ្វើឲ្យ
លោកមេការក្នាន់ក្នាញ់ពន់ពេក។
ពាក់កណ្តាលអធ្រាតទៅហើយ ដាលីននៅ គិតម្នាក់ឯង នាងសួរ ឆ្លើយ
ម្នាក់ឯង នូវសំណួរជាច្រើន ដូចមុនទៅធ្វើជាអ្នកចម្រៀងអីចឹង នាង
លុបលាងមុខ ប្ដូរសម្លៀកបំពាក់ ដែលមានជាប់ក្លិនបារី បន្ទាប់មក នាង
យកស្រោមសំបុត្រ ដែលលោកមេការទើបតែឲ្យមុននេះ បន្តិចមក
ហែកមើល នាងលាន់មាត់ “លុយ! លុយច្រើនម្ល៉េះ។ គេ ច្រឡំឲ្យខ្ញុំទេ
ដឹង”។ ដាលីនអានក្រដាសតូចមួយ សរសេរជាភាសាកូរ៉េភ្ជាប់ជាមួយ
ដែលមានន័យថា “ជូនអ្នកនាងដាលីន នូវ អំណោយលើកទឹកចិត្ត ដ៏
តិចតួចនេះ សូមនាងកុំប្រកាន់ ខ្ញុំប្រញាប់ឡើងយន្តហោះទៅសេអ៊ូល
វិញ មិនបានជូនអ្នកនាងដោយផ្ទាល់ដៃ˝។ ពុទ្ធោ! ប្រាក់ដុល្លារច្រើន
យ៉ាងនេះហើយ គេថាតិច គេឲ្យខ្ញុំ។ បើប្រៀប ទៅស្មើរនឹងប្រាក់ខែខ្ញុំ
ដល់ទៅបីឆ្នាំ ឯណោះ។
ដោយសេចក្ដីត្រេកអរនឹងលាភសក្ការៈ ដាលីនគិតចង់បានអ្វីៗជា
ច្រើនសម្រាប់លើកស្ទួយជីវិតនាង។ នាងមានគម្រោងប្តូរលំនៅ ទិញ
សម្លៀកបំពាក់ល្អៗ និងកូនឡានមួយជិះផងដែរ។
អាកាសធាតុនៅខែធ្នូ ខ្យល់រំហើយបក់បោកនាំយកអ្នកចម្រៀងដាលីន
ទៅរកពិភពថ្មី ទំនើបទាន់សម័យ។ នាង និងប្រាថ្នាឧស្សាហ៍ ដើរផ្សារ
ចូលហាង ទៅណាមកណាជាមួយលោកមេការណាស់ រហូតមានពេល
ខ្លះ លោកសម្រេចមិនបានចូលផ្ទះពេញមួយយប់ក៏មាន។ ដាលីនសួរនាំ
លោកសម្រេចពីបញ្ហាក្ដីក្ដាំនៅតុលាការ ដែលមេការម្នាក់នេះ តែងតែ
និយាយមិនលាក់លៀមប្រាប់នាង៖ “យ៉ាងម៉េចហើយ ឮថាលោក
ក្លាយជាថៅកែហាង ជំនួសលោកលីហើយ មែនទេ? ខ្ញុំចូលរួមអបអរ
លោកផង។
អូនក៏រីករាយដែរ លោកថៅកែ(ប្រាថ្នានិយាយ)
អ្នកទាំងអស់គ្នាក៏ដឹងដែររឿងនេះ បងមិនចង់ធ្វើអីចឹងទេ តែនេះមកពីឪ
ពុកមារបងជម្រុញខ្លាំងពេក។ រឿងក្ដីក្ដាំនៅតុលាការ គាត់រៀបចំឲ្យ
បងទាំងអស់ យើងមិនចាញ់ទេ តែបងអាណិតលោកលី ដែលគាត់ខំ
ទុកចិត្តបង យើងមិនគួរស៊ីដាច់ទ្រព្យញើសឈាមគេសោះ។
ប្រហែលជាបានច្រើនហើយមែនទេបង? (ប្រាថ្នាសួរ)
ភាគហ៊ុនរបស់លោកលីទាំងអស់ ដល់ទៅជាងពីរលានដុល្លារឯណោះ
រួមទាំងការវិនិយោគលើអចលនៈទ្រព្យផង។
បងមិនបានធ្វើខុសទេ គឺឪពុកមារបងទេតើ បងកុំបារម្ភអី ព្រះមាន
ភ្នែកទើបជួយឲ្យបងជួបនឹងសំណាងបែបនេះ (ប្រាថ្នាឆ្លៀតលើកទឹក
ចិត្តលោកសម្រេច)។
ដាលីននៅស្ងៀមចាំស្ដាប់ ការជជែករបស់គេទាំងពីរ នាងទើសចិត្ត នឹង
សម្ដីជួយចុកជួយចែវបូបាច់របស់ប្រាថ្នាណាស់ តែមិនអាចហាមឃាត់
គេបាន ក៏ចេះតែទ្រាំស្ដាប់ទៅ។ លោកសម្រេច ក៏ទើសចិត្តនឹងប្រាថ្នាដែរ
ដែលនិយាយច្រើនពេក លោកក៏និយាយកាត់ទាំងអំណួតថា “បងមិន
ចង់ឲ្យពួកនាងគាំទ្របងបែបនេះទេ។ តែបងមិនដឹងទៅនិយាយប្រាប់
នរណា ទើបប្រាប់អូនឯងឲ្យដឹងទៅ។ ពូ គាត់ស៊ីដាច់គេច្រើននាក់
ហើយ។ អ្នកណាហ៊ានប្រថុយបណ្តាក់ទុនរកស៊ី ជាមួយគាត់ ឬគ្រួសារ
គាត់ ចុងក្រោយគឺមានតែបោសគូទខោដើរចេញតែប៉ុណ្ណោះ។ អតីតជន
កុម្មុយនីសតែប៉ុណ្ណឹងឯង។ ណ្ហើយ និយាយរឿងនេះនាំឲ្យចិត្តកាន់តែ
សៅហ្មងទេ។ អឺ! ដាលីនពីពេលនេះទៅ បងយកឯងធ្វើជាលេខា ជួយ
មើលបញ្ជីលុយកាក់ ព្រោះអូនរៀនបានច្រើន។
ឆាប់អរគុណលោកថៅកែទៅ(ប្រាថ្នាតឿន)
ជារៀងរាល់ថ្ងៃ លោកមេការយកចិត្តទុកដាក់នឹងដាលីនណាស់។ ឯ
ដាលីនវិញ នាងទើសទ័លមែនទែន តែជាថៅកែរបស់នាងទៅ ហើយ
នាងទ្រាំដើរជាមួយគេ កាន់បញ្ជីរលុយកាក់ កាន់ប្រាក់កាស តាមតែ
លោកមេការអនុញាត។ ចុងក្រោយលោកសម្រេចបើក គណនីឲ្យ
ដាលីន និងដាក់ប្រាក់យ៉ាងច្រើនឲ្យនាងទៀតផង។
ម៉េចក៏លោកមេការឲ្យប្រាក់ខ្ញុំច្រៀនយ៉ាងនេះ? ខ្ញុំមិនហ៊ានទទួលទេ។
យកទៅ មិនមែនកាន់លុយទេ គឺជាសៀវភៅធនាគារមិនធ្ងន់ទេ។ ខ្ញុំឲ្យ
រង្វាន់ទៅនាង ព្រោះនាងបានជួយការងារខ្ញុំច្រើនណាស់កន្លងមក។
ប្រាក់ទាំងនេះជារបស់នាងហើយ នាងអាចយកប្រើបានគ្រប់ពេល...
អរគុណលោកមេការ!
ដាលីនយល់ថាលោកមេការពិតជាត្រូវការអ្វីពីនាងថែមទៀត ដែល
លើសពីតួនាទីរបស់នាងជាអ្នកចម្រៀង និងជាលេខារបស់លោក។ តើ
គេចង់បានអ្វីពីខ្ញុំ? (នេះជាសំនួរដែលដាលីនសួរខ្លួនឯងជាញឹកញាប់) ឬ
មួយគេស្រឡាញ់ខ្ញុំ? សំណួរនេះ ប្រហែលជាមានចម្លើយ ដែលដាលីន
ខ្លួនឯងដឹងច្បាស់ ដូចដែលលោកមេការប៉ងលើនាងដែរ។ ដាលីនមាន
ជីវភាពប្រែប្រួលផ្លាស់ប្តូរលឿនណាស់ នាងចាយប្រាក់កាសច្រើន
ដូចអ្នកមានឯទៀតៗដែរ។ ប្រាក់រកបានដោយធូរ ចាយទៅវិញក៏ធូរដែរ
ធ្វើឲ្យមានការចាប់អារម្មណ៍ពីតារាដូចគ្នា និងពិសេសអ្នកសារព័ត៌មាន
ដែលតែងតែតាមប្រមាញ់ជជែករកឫសគល់ពីការមានបានរបស់នាង។
តែដាលីនមិនដែលអនុញាតឲ្យគេ ធ្វើសម្ភាសន៍ម្ដងណាឡើយ ធ្វើឲ្យ
លោកវិចិត្រ អ្នកយកព័ត៌មាន ប្រចាំទស្សនាវដ្ដីសាកល តាមប្រម៉ាញ់
នាងស្ទើរតែគ្រប់ពេល។
ស្នេហាត្រីកោណ ជាចំណងជើងអត្ថបទ ដែលមានអ្នកអាន អានច្រើន
បំផុត ចេញផ្សាយដោយទសនាវដ្ដីក្នុងស្រុកដ៏ល្បីមួយ។ ក្នុងអត្ថបទ
មិនបាននិយាយដល់ឈ្មោះរបស់ដាលីនទេ។ តែគេសរសេរថា លោក
សម្រេចប្រហែលជាមានជំពាក់ចិត្តនឹងតារាក្មេងៗ ដែលរឿងនេះ ធ្វើឲ្យ
ដាលីនពិបាកចិត្តយ៉ាងខ្លាំង ព្រោះលោកមេការនៅកៀកនាងពេក។
គេចមិនផុតពីពាក្យរិះគន់ គេចមិនផុតពីការឈ្នានីស តែដើម្បីគេច ឲ្យ
ផុតពីការប្រមាថនានា ពីបុរសមានប្រាក់ មានអំណាចចូលចិត្តរំខាន
នាង ដាលីនសម្រេចចិត្តទទួលសេចក្តីស្រឡាញ់ ពីកូនឧត្តមសេនីយ៍
យោធា ដែលតាមចែចង់នាងជាយូរមកហើយ។
ខ្យល់ជំនោររដូវរំហើយ បក់បញ្ច្រាសទិសគ្នា លោកសម្រេចលេងលះ
ប្រពន្ធ តែដាលីនវិញ មានទំនាក់ទនងស្នេហាយ៉ាងចំហរជាមួយច្រឡឹង
ច្រឡឹងជានិស្សិតទើបបញ្ចប់ការសិក្សាពីប្រទេសជប៉ុន គេមានរូប
សម្បត្តិស្អាតបាត មានលុយ និងឋានក្នុងសង្គម រឿងអីដា លីន មិន
បណ្ដោយខ្លួនឲ្យគេ។ បន្ដិចម្ដងៗ ដាលីនប្រឹងដោះដៃចេញ ពីលោក
មេការពោះម៉ាយកូនបី រហូតដល់បិទសូរស័ព្ទក៏មាន ដែលធ្វើឲ្យលោក
សម្រេចឈឺក្បាលមិនតិចទេ ចំពោះការបាត់បង់ទាំងឡាយ ដ៏គ្មាន
ប្រយោជន៍។ ថ្ងៃមួយ ទាំងពីរនាក់បានជួបគ្នានៅកាស៊ីណូ។ លោក
សម្រេចនិយាយទៅលេខារបស់លោក “នាងរវល់ជាងមុន ខ្ញុំដឹង។ តែ
ការងារក្នុងហាង ដូចនាងដឹង មមាញឹកណាស់ ថ្ងៃនេះ ខ្ញុំចង់បានចម្លើយ
ថាតើ នាងព្រមនៅធ្វើការឲ្យខ្ញុំទៀត ឬក៏អត់? ដាលីនឆ្លើយតបទៅ
សំណួររបស់ចៅហ្វាយមួយៗ “ចាស! ខ្ញុំសុំធ្វើ ជាអ្នកចម្រៀងធម្មតា
ដូចមុន ហើយសុំឈប់ធ្វើជាលេខាលោកហើយ”។ ចម្លើយនេះ ធ្វើឲ្យ
លោកសម្រេច មុខឡើងក្រហមភ្លាម។ តែលោកបន្លំធ្វើជាសើច រួច
និយាយទៅដាលីន “បើសម្រេចចិត្តច្បាស់ហើយ ខ្ញុំនឹងរកអ្នកថ្មីមក
ជួយការងារខ្ញុំជំនួសនាង”។ ថាតែប៉ុណ្ណឹង លោកសម្រេចក្រោកទៅតុ
ល្បែង ដែលនៅជិតនោះ។ ដា លីនវិញ នៅអង្គុយចាំគេ នាងចាំគេ
ដើម្បីនិយាយឲ្យចប់រឿង។ មួយស្របក់ លោកសម្រេចដើរមករក
ដាលីនវិញរួចនិយាយ៖ “ខ្ញុំទើបតែអាយុប៉ុណ្ណឹងសោះ ពេលណាក៏
លេងចាញ់ដែរ”។ លោកមេការចាញ់ល្បែងទៀតហើយមែនទេ(ដាលីន
សួរហាក់ដូចជាជួយខ្វល់ខ្វាយ)? មែនហើយ (លោកមេការឆ្លើយយ៉ាង
សោះអង្គើយ)។ ដាលីនគ្មានសំណួរទៀតទេ នាងអង្គុយមើលគ្រប់
ឥរិយាបទគេ។
លោកសម្រេចចាប់កែវស្រាញ៉ាំមួយក្អឹក រួចពោលទៅនារី ដែលលោក
ធ្លាប់ទុកចិត្តថា៖ “លើលោកនេះអយុត្តិធម៌មានច្រើនណាស់។ ចំពោះខ្ញុំ
ខ្ញុំប្រឹងរកប្រាក់ដោយមិនគិតយប់ថ្ងៃ ខ្ញុំមានបារ មានក្លឹប កំសានខារ៉ាអូ
ខេ ប្រាក់កាសមិនខ្វះ តែសេចក្ដីសុខវិញ រកមិនបាន ប្រហែលអ្នករើស
អេតចាយ ឬតាស៊ីក្លូផង។ ដូចនាងដឹងអីចឹង ប្រពន្ធខ្ញុំលេងលះខ្ញុំ។ “ហ៊ឺ”
លោកសម្រេចសើចឃឹសចំអកឲ្យខ្លួន ឯង រួចលើកកែវឡើងជាថ្មី តែ
លោកមិនញ៉ាំស្រាទៀតទេ លោកកាន់ កែវស្រាគ្រវីតិចៗ ធ្វើឲ្យស្រាក្នុង
កែវវិល រួចនិយាយទៅដាលីនជាថ្មី៖ “មនុស្សនិយាយស្ដាប់គ្នាមិនបាន
មនុស្សនៅជាមួយគ្នា មិនយល់ចិត្តគ្នា មានតែស្រាទេ ដែលធ្វើឲ្យខ្ញុំ
បំភ្លេចអតីតកាលបានខ្លះ។ នាង ដឹងទេ មានមនុស្សច្រើនដែលចង់បាន
ប្រាក់ពីខ្ញុំ តែមានតែនាងម្នាក់ ប៉ុណ្ណោះ ដែលមិនទាមអ្វីពីខ្ញុំ មាននារីជា
ច្រើនស្រឡាញ់ខ្ញុំ តែប្រពន្ធខ្ញុំបោះបង់ខ្ញុំទៅវិញ ហើយខ្ញុំក៏ចង់បាន
នារីម្នាក់មកជាគ្នារហូតដែរ តែខ្ញុំចាស់ជ្រុសបន្តិចទៅហើយ...
ដាលីនស្ដាប់ចៅហ្វាយនាងត្អូញត្អែរពីជីវិត ខ្ចាត់ព្រាត់របស់គេ តែនាង
គ្មានអារម្មណ៍ចង់ស្ដាប់ទាល់តែសោះ ព្រោះ ជារឿងបុគ្គល ដែលពុំ
មាននរណាអាចជួយសម្រួលការឈឺចាប់នេះបានទេ។ ចៅហ្វាយក៏
ធ្លោយសួរនាង៖ “នាងមានចិត្តអាណិតនរណាខ្លះទេ?”
អឺ! ចាស!
ខ្ញុំដឹងថាមាននាងម្នាក់ដែរ នៅអាណិតខ្ញុំ។ តាមពិតទៅ នាងនៅជាមួយ
ខ្ញុំយូរមកហើយ មិនគួរណាខ្ញុំមានភ្នែកឥតប្រស្រី មើលមិនឃើញនាង
សោះ។
លោកថៅកែ!
កុំប្រកាន់អី ខ្ញុំនិយាយលេងទេ។
នៅក្នុងភោជនីយដ្ឋាននេះដែរ បុរសម្នាក់ ដែលអង្គុយមិនឆ្ងាយប៉ុន្មាន
ពីតុរបស់ដាលីន កំពុងសម្លឹងមកនាងដោយមិនដាក់ភ្នែក ដែលធ្វើឲ្យ
ដាលីនចាប់អារម្មណ៍ ក្នុងដៃរបស់គេមានកាន់ទូរស័ព្ទទំនើបលើកលើក
ចុះឡើង ដូចជាបម្រុងថតនាង។ ដាលីនប្រហែល មុខគេនេះ តែនាងនៅ
ភាំងមិនដឹងថាធ្លាប់ជួបនៅទីណា។ នាងស្តាប់ លោកសម្រេចផង ភ្នែករេ
ទៅមើលមនុស្សម្នាក់នោះផង អារម្មណ៍នាងមិនស្ងប់សោះ។ ដោយ
ចម្លែកក្នុងចិត្ត នាងក៏ទូរស័ព្ទហៅច្រឡឹង មកទទួលនាងត្រឡប់ទៅផ្ទះ
វិញ។
នៅកាស៊ីណូ មនុស្សអ៊ូអរណាស់ អ្នកលេងល្បែងស៊ីសង ជាអ្នកមាន
សិទ្ធិជាងគេ ក្នុងការចូលកាស៊ីណូ។ នៅបុខទ្វារចូល មានអ្នកយាមមាឌ
ធំៗខ្ពស់ ស្លៀកពាក់ឯកសណ្ឋាន ដៃកាន់អាយកូម និយាយឆ្លើយឆ្លង
គ្នា។ ក្នុងកាស៊ីណូ មានរចនាភ្លើងចម្រុះពណ៌លម្អ ទាក់ទាញភ្ញៀវ។
បុរសម្នាក់ចូលក្នុងកាស៊ីណូយ៉ាងប្រញាប់ប្រញាល់ គេជួបនឹងមនុស្ស
ដែលធ្លាប់ស្គាល់ក៏សួរនាំ៖ “សួស្ដីច្រឡឹងក្មួយ មកទីនេះធ្វើអីដែរ?”
បាទ! មកទទួលមិត្តភក្តិខ្ញុំណាលោកពូ?
គេនៅក្នុងនេះឬ?
បាទ។ ចុះលោកពូវិញ?
ពូមកតែម៉ាភ្លេតទេ។ មានគេសងលុយ ពូប្រញ៉ាប់ជួបគេនៅខាងលើ
អូនេះ! គុប៉ុងពូឲ្យឯងពីរសន្លឹក ឯងអាចចូលលេងម៉ាសប្បាយ មិនចាំ
បាច់ចេញលុយទេ ឲ្យក្រដាសគុប៉ុងនេះទៅគេទៅ។ សួរសុខទុក្ខ ប៉ាឯង
ផងណា ពូខានជួបគាត់យូរដែរហើយ មិនដឹងជាម៉េចហើយទេ?។
ច្រឡឹងតបវិញ “ប៉ាមិនអីទេពូ! អរគុណ! ចាំខ្ញុំជម្រាបប៉ា”។ ច្រឡឹងគិត
ម្នាក់ៗឯងចំពោះភាពហ៊ឺហាររបស់ពូឌី “ពូឌី ខានជួបតែ ប៉ុន្មានឆ្នាំសោះ
គាត់ធូធារដល់ហើយ”។
សួស្តី! អូននៅចាំបងយូរឬ?
មិនយូរទេ! នេះ លោកសម្រេចថៅកែរបស់អូន។ លោកសម្រេច បង
ច្រឡឹងជាគូរដណ្ដឹងខ្ញុំ។
លោកសម្រេចដែលកំពុងក្រពុលមុខ ស្រាប់តែស្វាងភ្លាម។ លោកទប់
ចិត្ត ញញឹមចាប់រលាក់ដៃជាមួយច្រឡឹង ហើយនិយាយ៖ “ដាលីនមិន
ដែលប្រាប់ខ្ញុំសោះ ប្អូនសមគ្នាណាស់។ ច្រឡឹងតបវិញ “អរគុណ!
យើងទើបតែចាប់ដៃគ្នាដែរទេលោក”។ ពួកគេជជែកគ្នា មួយស្របក់
លោកសម្រេចក៏លាទៅមុន។ ដាលីនខ្សឹបប្រាប់ច្រឡឹង ពីមនុស្សដែល
កំពុងតែសម្លឹងនាង តែច្រឡឹងមិនចាប់អារម្មណ៍នឹងសម្ដីដាលីនឡើយ
នាយបែរជាតឿនដាលីន ឲ្យឡើងទៅខាងលើរាំកម្សានទៅវិញ។
នៅទីនេះស្អាតណាស់។ ទីនេះសម្រាប់តែអ្នកមានប្រាក់ប៉ុណ្ណោះ។ អូន
ឃើញអ្នកធំៗចេញចូលទីនេះច្រើន។ ច្រឡឹងតបនឹងគូសង្សារ “មែន
ហើយ! មិត្តភ័ក្ររបស់ប៉ា ម៉ៅផ្ដាច់ការពារកាស៊ីណូឲ្យថៅកែ គាត់បាន
ប្រាក់ច្រើនណាស់ មុននេះបងបានជួបគាត់ដែរ”។
ឯលោកសម្រេចវិញ ចេញពីភោជនីយដ្ឋានកាស៊ីណូហើយ ហៅ
ទូរស័ព្ទទៅប្រាថ្នាមកជួប នៅរង្គសាលបណ្ដែតទឹករបស់លោក។ ប្រាថ្នា
រួសរាន់ចេញពីផ្ទះទាំងយប់ ចោលកូន ចោលប្ដី តាមការតឿនរបស់
ថៅកែ។ លោកសម្រេចនិយាយប្រាប់ប្រាថ្នា៖ “បងលះ បង់ទាំងអស់
ដើម្បីនាង បងសង្ឃឹមថា យើងអាចរស់នៅជាមួយគ្នា។ ក្នុងចិត្តនាងក៏
មានបងដែរ ម៉េចក៏នាងប្រែចិត្តទៅមានសង្សារវិញ?” បងថាអីចឹងក៏
បាន។ តែដាលីននាងនៅក្មេង មិនដែលមានចិត្តចង់ ជ្រៀតជ្រែកគ្រួសារ
បងទេ។ អូនជាបុគ្គលិក ដែលគ្រប់គ្រងដោយ បង អូនមិនដែលចាត់
ទុកបងជាអ្នកផ្សេងឡើយ ម៉េចក៏បងមិនងាក មើលអូនផង(ប្រាថ្នាតប
ទៅលោកថៅកែ)។ លោកសម្រេច ដែលស្រវឹងស្រឿងៗទៅហើយ
និយាយដោយចង្អុលទៅប្រាថ្នា “តែបងចង់បានដាលីន បងសង្ឃឹម
ថាអូននឹងជួយបងក្នុងរឿងនេះ”។ ប្រាថ្នា តប “អូនជួយ តែសង្សាររបស់
គេជាកូនអ្នកធំ។ អូនខ្លាចតែ”។ លោកថៅកែ ចង្អុលមុខគូសន្ទនាជាថ្មី
“បងមិនមែនឲ្យអូនទៅ សម្លាប់មនុស្ស ឬធ្វើអាក្រក់ពេកជាមួយនាង
ឯណា។ ត្រូវចេះរង់ចាំ ឲ្យរដូវភ្លៀងមកដល់សិនចាំធ្វើស្រែ នាងយល់
ទេ?” “អូនយល់ អូនប្រឹងប្រែងរកមធ្យោបាយជួយបង អូនឈរនៅ
ខាងបងជានិច្ច” (ប្រាថ្នាតបដោយក្ដីសង្ឃឹម បន្ទាប់ពីទទួលបានមេរៀន
ពីថៅកែ)។ លោកសម្រេចព្រមាននាងទៀត “តែកុំភ្លេចប្រឹងធ្វើការងារ
របស់នាងផង ព្រោះនេះជាប្រាក់ចំណេញ”។
អាកាសធាតុត្រជាក់នៅល្មមនាចុងរដូវរំហើយ។ លើវាលស្រែទាំង
ឡាយ ពាសដោយជញ្រ្ជាំង ដែលកសិករទើបតែប្រមូលផលស្រូវ
ហើយ។ ដាលីនខានឃើញទេសភាពនៅស្រុកកំណើតយូរដែរ ហើយ
នាងនឹកផ្ទះបងប្អូនមិត្តភ័ក្រ។ ចុះពីឡាន គ្មាននរណាម្នាក់ ស្គាល់នាង
ឡើយ សូម្បីបងស្រីបង្កើតរបស់នាង។ ការបែកគ្នាជិត ដប់ឆ្នាំមកនេះ
ដាលីនដូចនឹងមនុស្ស ដែលគេភ្លេចនឹកនាដល់នាង រស់រៀនសូត្រ
ម្នាក់ឯងនៅទីក្រុង។ ការមកដល់ភូមិកំណើត ធ្វើឲ្យអ្នកភូមិភ្ញាក់ផ្អើល
ដោយនាងស្អាតជាងមុន និងមានទ្រព្យធនផង។
មីងស្មានថាឯងមិនមកវិញទេ?
ដាលីនញញឹមតបវិញ។
ហើយឯងធ្វើអីនៅឯណា?(បងស្រីនាងសួរ)
បងកុំអាលសួរខ្ញុំពីរឿងនេះអី យកឥវ៉ាន់ទុកសិនទៅ។
ភូមិអបលាំង មិនឆ្ងាយពីក្រុងភ្នំពេញទេ តែមិនមានការអភិវឌ្ឍន៍ទាល់
ទេសោះ។ អ្នកស្រុករស់នៅដោយរបរស្រែចម្ការ កាប់ឈើ រកឃ្មុំ
និងសត្វព្រៃ។ ដាលីន ទៅនៅភ្នំពេញតាមរយៈអង្គការមនុស្សធម៌
បន្ទាប់ពីអង្គការផុតអណត្តិ នាងដាលីន សម្រេចចិត្តនៅភ្នំពេញ បន្ត
ការរៀនសូត្ររហូតចប់មហាវិទ្យាល័យ។ ប្អូនឯងមកនៅស្រុកវិញ
ឬគ្រាន់តែមកលេងទេ?(បងស្រីដាលីនសួរ)។ ចា៎ស! ខ្ញុំមកលេងទេ
នឹងត្រលប់ទៅវិញថ្ងៃស្អែក ព្រោះការងារច្រើនរវល់ណាស់។ ប្អូនមក
ពេលនេះមិនល្អទេ។
(នៅមានត)
No comments:
Post a Comment