by Prasat
សំឡេងខ្មែរយំឮល្វើយៗ អស់ទឹកភ្នែកហើយខ្សោយសំឡេង
យំៗទាំងចាស់យំទាំងក្មេង សូរយំជាល្បែងម្ចាស់វាសនា។
យើងរាស្រ្តយើងរស់ដោយរងទុក្ខ គេមិនមើលមុខថែមស្ដីថា
បូមដីពន្លិចយ៉ាងអស្ចារ្យ បើហ៊ានតវ៉ាគឺប្រឆាំង។
សង្កត់កហើយប្រាប់ឲ្យយល់ ជនណាអំពល់គឺជាខ្មាំង
នឹងបាញ់សម្លាប់បើតតាំង ឲ្យយួនជួយច្បាំងក៏បានដែរ។
ម្ដេចបានជាខ្មែរចេះតវ៉ា ព្រោះតែផ្ដាច់ការគ្មានថ្ងៃល្ហែ
ទាំងដីទីក្រុង និងស្រុកស្រែ ដីជនជាតិខ្មែរវេរឲ្យយួន។
ទឹកភ្នែកដែលស្រក់មករាល់ថ្ងៃ អង្វរតថ្លៃសុំរួចខ្លួន
កុំឲ្យដីខ្មែរទៅម្ចាស់ដួន អាណិតថែថួនរាស្រ្តខ្មែរផង៕
No comments:
Post a Comment