Tuesday, January 25, 2011

ខ្មែរគឺខ្មែរ

by Noreyutt

១.នរណាក៏ស្រឡាញ់ជាតិដែរ                   ពិសេសជាតិខ្មែរនេះតែម្ដង   

ត្រូវរងទារុណឬចាប់ចង                            ប្ដូរជីវិតផងនៅហានក្លា។

២.យើងជាខ្មែរមានអារ្យធម៌                     មានជំនឿប្រវត្តិសាស្រ្តចារ

ថាជាតិយើងនេះមានសាវតា                    ដុះដាលដោយសារស្នាដៃខ្មែរ។

៣.ដីខ្មែរជាតិខ្មែរវប្បធម៌ខ្មែរ                     ធ្លាប់ខ្លាំងពូកែមកយូរដែរ

ត្រូវចាំថាខ្មែរមិនមែនឆ្កែ                          ដូចអ្នកឯងទេជនលក់ជាតិ៕


No comments:

Post a Comment