Wednesday, January 26, 2011

ប្រាក់ដួង

by Tararith

១.ប្រាក់ដួងខួងចូលក្រុងលង្វែក           

កំទេចលុះបែកជាតិខេមរា

ខ្មែររឹងប្រាក់នឹងចូលប្រហារ                

ប្រាក់ដួងចូលឆ្ការព្រៃឫស្សី។

២.ពួកចោរធ្វើការបានដូចចិត្ត            

ប្រាក់ចាក់គំនិតខ្មែរប្រុសស្រី

ហ៊ានកាប់សីមាការពារដី                   

លុះដឹងសេចក្តីបន្ទាយបែក។

៣.នេះជាមេរៀនប្រវត្តិសាស្រ្ត            

ត្រូវចាំឲ្យច្បាស់ចៀសទឹកភ្នែក

ដីខ្មែរគេធ្លាប់ចែកចំណែក                 

ព្រំដែនដងរែកនៅមេគង្គ៕

No comments:

Post a Comment