by Tararith
១.ឱ! ច្បាប់ដែលចែងលើក្រដាស ទាំងថ្មីទាំងចាស់ល្អត្រឹមត្រង់
គំនិតប្រាជ្ញាថ្លាផូរផង់ ខំផ្ចង់តំរង់រកសុខសាន្ត។
២.មនុស្សអ្នកធ្វើច្បាប់ចាប់គ្នាឯង សង្គមវង្វេងឥតស្រាកស្រាន
ច្បាប់ចាស់ច្បាប់ថ្មីទប់មិនបាន ព្រោះចិត្តសាមាននៅលោភលន់។
៣.គ្រប់ច្បាប់ល្អៗត្រដរកើត ជនឥតកំណើតច្រើនពេកពន់
ផែនដីធំធេងរែកទម្ងន់ ទុក្ខទោសទារុណធ្ងន់រាល់ថ្ងៃ។
៤.រឿងរ៉ាវស្រុកខ្មែរកើតមិនឈប់ នឹងរកអ្វីទប់ជនចង្រៃ
ច្បាប់កើតតែក្រោយរឿងព្រៃផ្សៃ រកន័យសេចក្តីចងមិនទាន់៕
No comments:
Post a Comment