Friday, January 28, 2011

អសមត្ថភាព

by C write

ពាក្យខ្មែរថាចេះឲ្យគេកោត         បើឆោតៗឲ្យគេអាណិត
តែនេះផ្ទុយពីសុភាសិត              ចំណេះបណ្ឌិតក្រៅសាលា។
ស្រែកសម្លុតរាស្រ្ដខ្មែរគ្នាឯង      គម្រាមសម្ដែងភាពផ្ដាច់ការ
តែសៀមប្រមាថដល់សាវតា      បំផ្លាញអក្ខរាលើទឹកដី។
ឯណាកណ្ដប់ដៃធ្លាប់ខ្លាំង           លត់ខ្មែរប្រឆាំងទាំងប្រុសស្រី
ឯណាកម្លាំងដូចរាជសី              ចាប់គ្មានប្រណីអ្នកតវ៉ា។
ឃើញហើយផលដឹកនាំមានៈ      ខ្លាំងនៅក្នុងផ្ទះគ្មានបានការ
ឲ្យសៀមប្រមាថដល់សាវតា      អាប់មុខខេមរាគ្រប់ៗគ្នា៕



No comments:

Post a Comment