Friday, January 28, 2011

ក្លិនឆួលពីទុយណេស៊ី

by Noreyutt

ក្លិនស្អុយហុយចេញពីអាលី            មេទុយណេស៊ីសែនផ្ដាច់ការ
ជះទៅស្រុកខ្មែរគឺជាសារ              ប្រាប់ទៅជនណាដែលដុះស្លែ។
គង់មានថ្ងៃដូចគ្នានេះមក               ប្រជាជនក្រោកតាមក្រុងស្រែ
ទារសេរីភាពមកវិញដែរ                ព្រោះយើងចង់កែសង្គមជាតិ។
ខ្មែរដឹងពីខ្មែរយ៉ាងច្បាស់ណាស់       គួរឈប់បោកប្រាសតទៅទៀត
សេរីភាពខ្មែរតូចចង្អៀត                ល្មមឈប់បៀនបៀតបោកបន្លាច។
បិទទ្វារវាយឆ្កែ ឆ្កែប្រឹងខាំ              យើងខ្មែរត្រូវចាំទារអំណាច
ពីពួកកុម្មុយនីស្ដដ៏កោងកាច           ដើម្បីជាតិអាចចម្រើនបាន៕

No comments:

Post a Comment