by Prasat
គម្រាមបានតែ គ្នាឯងទេខ្មែរ ប៉ះគេនៅទ្រឹង
គម្រាមប៉ះសៀម សៀមលោតមកវឹង ខ្មែរឆ្អឹងទទឹង
ស្លាក់កខ្លួនឯង។
បើរឿងទន្រ្ទាន ដីឲ្យអ្នកមាន សម្លុតក្ដែងៗ
ខ្មែរអ្នកក្រខ្សត់ អត់ហ៊ានសម្ដែង ព្រោះឃើញជាក់ស្ដែង
បាញ់បោះសេរី។
សៀមបំបាក់មុខ នេះហើយក្តីទុក្ខ ជាតិខ្មែរប្រុសស្រី
សៀមឈ្នះខ្មែរចាញ់ បានតែសម្ដី អ្នកឯងខ្លាំងអី
ម្ដេចមិនតតាំង។
ចំពោះគ្នាឯង គំហកគំហែង បើហ៊ានប្រឆាំង
ចំពោះសៀមវិញ មិនហ៊ានធ្វើខ្លាំង មិនហ៊ានប្រណាំង
ដឹងខ្លួនឯងអន់៕
No comments:
Post a Comment