by Noreyutt
ផ្ទាំងថ្មអក្សរខ្មែរ ឈឺចាប់ដែរគេបំបាក់
ផ្ទាំងថ្មដែលខ្មែរឆ្លាក់ សបញ្ជាក់ថាជាដី។
ដីខ្មែរព្រះវិហារ អ្នកការពារនៅឃា្មតខ្មី
លះបង់អស់អ្វីៗ ការពារដីសម្បត្តិជាតិ។
ដីខ្មែរលើដែនខ្មែរ សៀមនៅតែហ៊ានឈ្លបឆ្លៀត
ថាជាទ្រព្យវាទៀត ចូលលុកវាតវាយបំផ្លាញ។
ទីនេះគឺដីខ្មែរ ពាក្យនេះដែរសៀមវាសាញ
សៀមប្រុងតែនៅក្រាញ បង្ហាញថាដីបស់វា។
អក្សរខ្មែរពីរផ្ទាំង ត្រូវសៀមរាំងរាផ្ដន្ទា
បំបែកអស់អក្ខរា ដែលខ្មែរចារពាក្យឈ្លានពាន។
សៀមយកកំលាំងបាយ មកប្រតាយប្រុងទន្រ្ទាន
ក្នុងដែនទីស្មសាន ខ្មែររួមប្រាណសម្រួលវិញ។
ស្រណោះជាតិជាខ្មែរ សៀមនៅតែទ្រឹងទន្ទេញ
បង្កើតរឿងទោរម្នេញ ឡើងជ្រក់ជ្រិញពិបាកស្រាយ៕
No comments:
Post a Comment