by Tararith
ទង់ជាតិខ្មែរបក់ លើប្រសាទឆក់
យកដូងចិត្តខ្មែរ ឲ្យក្រោកឲ្យងើប
រួបរួមគ្នាស្នេហ៍ ព្រោះសាសន៍ជិតក្បែរ
ឈ្លានពានទឹកដី។
នៅព្រះវិហារ ទង់ខ្មែរធានា
ដែនអធិបតេយ្យ នរណាហ៊ានចូល
ខ្មែរនឹងប្រល័យ ជីវិតស៊ូក្ស័យ
លើដែនខេមរា។
ប្រាង្គប្រាសាទខ្មែរ ទាំងទឹកដីដែរ
សៀមបរិហារ ផ្ទុយពីសាលក្រម
នៃតុលាការ ក្រុងឡាអេថា
កម្មសិទ្ធិបោះខ្មែរ។
ខ្មែរនៅការពារ ប្រាង្គព្រះវិហារ
នៅស្និទនៅស្នេហ៍ សៀមលឿងរំលោភ
បោះទីតាំងក្បែរ ចង់យកដីខ្មែរ
ខ្មែរនឹងប្រយុទ្ធ៕
No comments:
Post a Comment