by Tararith
នយោបាយសៀមអង្គៀមខ្មែរ កើតមកហូរហែដោយពួកលឿង
ខ្មែរប្រឹងទប់ទល់ព្រោះខ្មែរសឿង មិនចង់មានរឿងចៀសមិនបាន។
ក្រុមសៀមតែងតែបានជោគជ័យ យកខ្មែរទៅច្នៃមិនដែលខាន
មុនពេលបោះឆ្នោតពួកលឿងប្រាណ ចាប់ខ្មែររំខានរឿងដីធ្លី។
បាងកកដណ្ដើមអំណាចគ្នា យកព្រះវិហារខ្មែរជាន់ឈ្លី
រកលេសទន្រ្ទានគ្រប់នាទី បំណងដល់ទីកាន់អំណាច។
ច្រើនឆ្នាំមកនេះខ្មែររងទុក្ខ ពួកលឿងបុករុកលងបន្លាច
ដីតាមព្រំដែនសៀមកំណាច វាស់វែងគ្មានខ្លាចខ្មែរសោះឡើយ។
ខ្មែរតែងអត់ធ្មត់សន្ដិភាព ឲ្យផែនទីធៀបច្រើនដងហើយ
តែសៀមលឿងជ្រុលនៅព្រងើយ មិនយល់សោះឡើយវាតទន្រ្ទាន។
សៀមឃើញខ្មែរខ្សោយទើបហ៊ានធ្វើ នេះជាទង្វើរល្មោភឈ្លានពាន
ច្រើនដងពេកហើយខ្មែរព្រមាន បើម្ដងនេះហ៊ានខ្មែរសងវិញ៕
No comments:
Post a Comment