by C write
ប្រជាធិបតេយ្យសាយសារស័ព្ទ ពីភពអារ៉ាប់ប្រាប់អាស៊ី
ចាប់ពីប្រទេសទុយណេស៊ី រីករាលដល់ទីណាផ្ដាច់ការ។
អំណាចពលរដ្ឋមហិមា ចេញមុខទាមទារស្រែកតវ៉ា
ដើម្បីបំបាត់មហិច្ឆិតា អ្នកដឹកនាំណាល្មោភអំណាច។
ក្លិនម្លិះភាយដល់អេហ្ស៊ីបហើយ ម៉ូបារ៉ាក់អើយក្លិននេះអាច
រំងាប់បំបាត់ឲ្យដោចដាច ហិង្សាកំណាចនឹងសូន្យសាប។
ក្លិនម្លិះរសាត់ចូលទៅខ្មែរ ជម្រះផងដែរអំពើបាប
សើកស្ទួយសិទ្ធិមនុស្សផុតគំនាប មានសេរីភាពពិតប្រាកដ៕
No comments:
Post a Comment