by Noreyutt
១.ឈាមខ្មែរនៅហូរ សូរសំរែកធ្ងរ សុំក្តីអាណិត
សុំជាតិដ៏ទៃ ឲ្យគេយល់ ចិត្តកុំយកជីវិត
ទៅធ្វើជាល្បែង។
២.ដីព្រៃនគរ គេរំលោភយក៍ ឥតមានកោតក្រែង
ច្រើនឆ្នាំមកហើយ ដែនដីធំធេង គេកែបង្វែង
ប្រវត្តិសាស្ត្រ។
៣.ជាជនភៀសខ្លួន រស់លើដីខ្លួន ទ្រូងឈឺចាប់ណាស់
គ្មានសេរីភាព សាសន៍ផ្សេងធ្វើម្ចាស់ រាល់ថ្ងៃដឹងច្បាស់
ជាតិគេជិះជាន់។
៤.ឥឡូវព្រំដែន គេចេះបត់បែន វាស់វែងបន្ទាន់
យកដីថែមទៀត យកខ្មែរធំគ្រាន់ បើធ្វើជាឈ្នាន់
ងាយជាន់ច្បាមដី។
៥.មិនដឹងពេលណា ផុតក្ដីខ្លោចផ្សា ខ្មែរយល់សេចក្ដី
ងើបឡើងតស៊ូ មិននៅធ្វើហី ស្លាប់លើកៅអី
អំណាចបន្ទុប៕
៦.ខ្ញុំនៅខាងក្រោម ត្រូវគេព័ទ្ធចោម ចាប់ទាំងថ្ងៃយប់
ធ្វើអ្វីមិនបាន គេត្រូវសព្វគ្រប់ តាមឥតឈរឈប់
គ្មានសេរីភាព៕
No comments:
Post a Comment