បើប្រាប់ឲ្យឈប់ គេនឹងបែរស្អប់ បញ្ចប់មិត្តភាព
បើឲ្យបន្ដ បន្ថែមគំនាប ជាតិគេយកប្រៀប
ខ្មែរទាបដោយសារ។
ឲ្យឈប់ធ្វើអ្វី ប្រទេសក្រក្រី ត្រូវការដុល្លារ
យកមកកសាង ស្ពានថ្នល់វត្តវ៉ា គេមានផែនការ
ឲ្យខ្មែរមានបាន។
សាងបុណ្យបារមី ដល់ជាតិទឹកដី បានសុខក្សេមក្សាន្ត
ងប់អភិវឌ្ឍន៍ កំទេចទន្ទ្រាន ងប់ធ្វើស្មានៗ
ទៅមិនបានឆ្ងាយ។
ងប់នឹងអំណាច ងប់ភាពកំណាច កំចាត់កំចាយ
ជាតិជាប់បំណុល បំពុលទាំងឡាយ ឃើញផ្លូវអន្តរាយ
សប្បាយហើយព្រួយ។
ងប់នឹងលម្អរ ឯកសិករ មិនដែលលើកស្ទួយ
មានតែបំផ្លាញ ហើយអួតថាជួយ ថែមពុករលួយ
ជំនួយតិចតួច។
អ្នកក្រនៅក្រ រស់ទាំងត្រដរ ជាមួយនឹងក្ដួច
ទ្រាំសើចទទួល ដោះទុក្ខមិនរួច អាណិតគ្រលួច
ងប់បំផ្លាញជាតិ៕
No comments:
Post a Comment