អំណាចខ្លាំងប្រៀបនឹងទេវតា
ចែងចាំងអស្ចារ្យលឿងពេញផ្ទៃ
ជាតិសៀមទាំងមូលក៏រួមដៃ
ជាតិសៀមទាំងមូលក៏រួមដៃ
ផ្ដល់ប្រជាប្រិយពេកក្រៃណា។
ដឹងដែរដឹងថាយុត្តិធម៌
ធ្លាប់ចាញ់ឈឺញ័រអស់កាយា
ឡាអេប្រកាសសាលក្រមថា
គឺជាតិខេមរាពិតជាម្ចាស់។
ព្រះវិហារជាកម្មសិទ្ធិខ្មែរ
អ្នករុងរឿងក្បែរបែរអាម៉ាស់
ចិញ្ចឹមចិត្តពុតត្បុតក្រឡាស់
សាកល្បងធ្វើម្ចាស់មុននឹងស្លាប់។
មិនបានប្រសាទត្រូវយកដី
យកឈ្នះជាថ្មីឪផ្ដាំប្រាប់
មុខមាត់ជាតិសៀមដ៏ចំណាប់
រយជាតិយសអាប់ព្រោះចាញ់ខ្មែរ៕
No comments:
Post a Comment