Saturday, February 5, 2011

មិនចប់

by Tararith

រដ្ឋឈ្នះរាស្រ្តចាញ់    រដ្ឋអ្នកផ្លោងបាញ់       រាស្រ្តរត់ខ្ចាត់ខ្ចាយ
នេះហើយសង្រ្គាម    នាំតែអន្ដរាយ            អ្នកនយោបាយ
រាប់ខ្មោចយកជ័យ។
រដ្ឋរកប្រយោជន៍       រាស្រ្តរងស្លាប់ហោច    ស្លាប់ដោយគ្មានន័យ
រដ្ឋយកចាញ់ឈ្នះ     ជះរឿងអប្រិយ           ចុងក្រោយជួបក្ស័យ
ទាំងរាស្រ្ដទាំងរដ្ឋ។
ប្រវត្តិចម្បាំង            ប្រជែងប្រណាំង         ប្រវញ្ច័ជញ្ជាត់
អាវុធទំនើប             ឲ្យមនុស្សឃ្លាតព្រាត់   គ្មានអភិវឌ្ឍន៍
នាំរុងរឿងឡើយ។
សង្រ្គាមខ្មែរសៀម    ក្រំក្រៀមក្លិនឈ្ងៀម    ទុក្ខគ្មានល្ហែល្ហើយ
មានស្លាប់ហូរហែ     នៅតែកន្តើយ            ល្មមបញ្ចប់ហើយ
អ្នកនយោបាយ៕

No comments:

Post a Comment