by Tararith
ស្រឡាញ់ពលរដ្ឋ ដេញឲ្យខ្ចាត់ព្រាត់ អភិវឌ្ឍន៍ជាតិ
បណ្ដេញយកដី ទឹកភ្នែកព្រោងព្រាត ដីថ្លៃប្រើស្នៀត
បៀតដោយកំលាំង។
ចេញទៅចេញទៅ ដីនេះរដ្ឋត្រូវ ការកុំប្រឆាំង
នេះសជណ ពួកឯងកុំខ្លាំង បើហ៊ានតតាំង
បាញ់ផាំងឥឡូវ។
មិនឲ្យរាស្រ្តស្លាប់ មិនឲ្យឈឺចាប់ ដើរដេកតាមផ្លូវ
តែរឿងដីធ្លី អភិវឌ្ឍន៍ត្រូវ រុះរើលំនៅ
យកខាងតែបាន។
ដីខ្ញុំផ្ទះខ្ញុំ អស់លោកអើយកុំ រុកគួនរំខាន
មេត្តាកុំចាប់ កុំចងឃុំប្រាណ អស់ដីខ្ញុំបាន
អ្វីជ្រកកោណទៀត៕
ព្រោះតែអំណាច គេមិនដែលខ្លាច ក្រែងចិត្តរាស្ត្រណា
ReplyDeleteងាប់ទៅងាប់ទៅ កុំនៅតវ៉ា កុំឲ្យប្រហារ
ទាន់ពេលគេខឹង។
ព្រោះតែដុល្លា គេហ៊ានកាប់ឆ្កា គាស់កាយព្រលឹង
មរតកដូនតា ឈរនៅស្ងៀមឈឹង អស់ទីលំនឹង
បាក់ដួលរាយប៉ាយ។
លក់ចេញឲ្យអស់ កុំបីសល់សោះ លក់ទៅស្រុកឆ្ងាយ
យកប្រាក់ដុល្លា ឲ្យក្រុមគេចាយ លក់ទាំងឆ្នាំបាយ
ធ្លាប់ចិញ្ចឹមរាស្រ្ត៕
Reality,
ReplyDelete