ប្រាសាទល្អស្អាតនៅជ្រងំ កណ្ដាលខ្នងភ្នំក្នុងព្រឹក្សា
មានរូបចម្លាក់ក្បាច់រចនា គួរឲ្យចេតនាចង់គយគន់។
លើភ្នំដងរែកខ្ពស់គ្រលួច អន្ទងអង្កួចគ្រប់ជាតិជន
ឲ្យស្ងើចស្នាដៃវិចិត្រពន់ រែកទ្រទម្ងន់មហន្តរាយ។
រូបនាគរូបសឹង្ហលេចត្រដែត លយផុសអណ្ដែតនៅមិនឆ្ងាយ
បុប្ផារម្យាក៏ភាយសាយ ក្លែបក្លិនទាំងឡាយចេញពីភ្នំ។
អាណិតព្រលឹងជាប់ផែនថ្ម ខ្លះរះលម្អខ្លះទួញយំ
តាមសំឡេងរៃឲ្យរងំ ទីស្ងាត់ជ្រងំសែនកណ្ដោច។
សូរសៀងយំយែកពីប្រាសាទ ដែលចោរប្រមាថបាញ់បង្ហោច
បង្ហិនព្រលឹងឲ្យផ្សាខ្លោច សៀមពិតអសោចជាតិមិនខាន៕
សូម សរសើរ អស់ពីដួងចិត្ត នូវទឹកដមប៉ាកកា របស់បង!
ReplyDeleteវាមានរសពេញបរបូណ៌ ដែលជាកម្លាំងមួយជម្រុញឲ្យកើតការស្រឡាញ់ការតែនិពន្ធទ្វេដង!
សូមអរគុណចំពោះការផ្សាយ!
Thanks that you like Tararith poem.
ReplyDelete