by C Write
រស់នៅភ្នំពេញ ត្រូវគេបណ្ដេញ គ្មានដីផ្ទះនៅ
ខ្ញុំក៏សម្រេច ជ្រើសរើសយកផ្លូវ រស់ឆ្ងាយៗទៅ
នៅព្រះវិហារ។
រស់ដល់ទីណា ក៏ជួបទុក្ខា ជួបគេផ្ដន្ទា
ផ្ទះឯបឹងកក់ គេឆក់គេកៀរ ចង់ផុតវេទនា
រត់មកព្រំដែន។
កម្មនៅតែកម្ម រងទុក្ខច្រើនឆ្នាំ មានគេច្រណែន
ដីផ្ទះគេរឹប ដូចជាប់កំណែន ច្បាប់ដូរបត់បែន
តាមមាត់គេថា។
មកនៅទីភ្នំ ទីស្ងាត់ជ្រងំ មានព្រៃព្រឹក្សា
ឥឡូវជួបសៀម ត្រៀមទ័ពប្រហារ ប្ដូរផ្ទះទៅណា
អន្ដិសុខ។
បើដឹងប្រាប់ផង ចៀសកុំចាប់ចង ប្រហារដាក់គុក
ខ្ញុំសុំត្រឹមរស់ ជាខ្មែរឲ្យសុខ កុំតាមអុកឡុក
តទៀតបានទេ?
No comments:
Post a Comment