by Tararith
បងប្អូនអាស៊ាន នៅតែឈ្លានពាន ដណ្ដើមដីគ្នា
ព្រំដែនរៀងខ្លួន សៀមកម្ពុជា សៀមនៅទាមទារ
បង្កើតសង្រ្គាម។
អាស៊ានបាក់មុខ សង្រ្គាមអុកឡុក ដោយជនជាតិសៀម
អត់មានកេរ្ដិ៍ខ្មាស នៅតែគំរាម ខ្មែរមិននៅស្ងៀម
ចេញទៅទប់ទល់។
គោលការណ៍អាស៊ាន មិនចូលទន្រ្ទាន សៀមនៅមិនយល់
លុកលុយស្រុកខ្មែរ ងងឹតងងល់ សាសន៍នេះអំពល់
អាស៊ានទាំងស្រុង។
អាស៊ានអាស៊ាន អំណាចក៏គ្មាន បានត្រឹមជាប់ផុង
គោលការណ៍មិនលូក ដៃចូលផ្ទៃក្នុង តែចុងកាណុង
បាញ់ចូលជួសវិញ៕
No comments:
Post a Comment