Friday, February 11, 2011

សុំរស់

by C write
១.សំឡេងអំពាវនាវ     ដូចបាវព្រាវសុំអង្វរ

សុំរស់ជាអ្នកក្រ           បានបន្តជីវិតនៅ។

២.សម្តេចសូមមេត្តា     ផ្តល់វាសនាជួយកូនចៅ

ទុកបឹងឲ្យញាតិផៅ       ខ្មែរកក់ក្តៅរស់នៅផង។

៣.បឹងកក់បឹងយំយែក    រាស្រ្តទឹកភ្នែកជាច្រើនដង

គេដេញគេចាប់ចង       វាតរបងវាតយកដី។

៤.សំឡេងអភិវឌ្ឍន៍      ចេញពីមាត់មនុស្សព្រៃផ្សៃ

សម្លាប់រាស្រ្តយកដី      ឥតប្រណីដល់ប្រជា។

៥.គេធំមានអំណាច      រាស្រ្តតូចតាចស៊ូគ្រាំគ្រា

ធ្ងរប្រាប់ទៅលោកា       សង្គមនេះម្ហាយ៉ង់ឃ្នង៕



No comments:

Post a Comment