by Tararith
សៀមនឹងបាក់មុខ ហើយឈឺចាប់ចុក អាមាស់បំផុត
ព្រោះតែដំភ្លើង ដែលខ្លួនបានដុត ឲ្យឆាបឆេះផុត
ចេញពីអាស៊ី។
សៀមស្មានមិនដល់ មេរៀនខ្មែរផ្ដល់ ឈឺគ្រប់នាទី
ក្លាយជាដំបៅ រោលរាលញាំញី បែកបាក់សាមគ្គី
ចាញ់នយោបាយ។
សៀមធ្លាក់នរក លិចលង់ហើយឈ្លក់ ជាតិជួបអន្តរាយ
វប្បធម៌រុងរឿង រសាត់ទៅឆ្ងាយ ជាតិផងទាំងឡាយ
អស់ទំនុកចិត្ត។
សៀមនឹងស្គាល់រស ទង្វើជ្រុលជ្រួស របួសខ្លួនពិត
ម្ដងហើយម្ដងទៀត ជួបភាពងងឹត ខ្មែរមានគំនិត
រឹតមាំជាងមុន។
សៀមលូកចូលជ្រៅ រហូតហួលផ្លូវ នាំទុក្ខទារុណ
រឿងដល់យូអិន កិនសៀមឲ្យគ្រុន សៀមរមិលគុណ
ជាប់ទោសមិនខាន៕
No comments:
Post a Comment