by Tararith
វិបត្តិខ្មែរសៀម កើតពីសង្រ្គាម នៅព្រះវិហារ
សៀមហ៊ានលោតហក់ ឆ្មក់ហួសមាត់ទ្វារ ចូលកម្ពុជា
បម្រុងត្រួតត្រា។
វិបត្តិនៅសៀម បែរចង់អង្គៀម ដោះស្រាយបញ្ហា
សៀមលឿងដូចគ្នា មិនងាយប្រហារ យកខ្មែរចរចារ
ឆ្លេឆ្លាការទូត។
យកខ្មែរជាខ្មាំង ប្រើល្បិចប្រឆាំង សៀមបន្ដភូត
អន្ដរជាតិដឹង អស់ទឹកភ្នែកជូត សាសន៍នេះឈប់លូត
បិទផ្លូវខ្លួនឯង៕
No comments:
Post a Comment