by Prasat
លើភ្នំដងរែកវែងអន្លាយ កំពុងអន្តរាយដោយសង្រ្គាម
ប្រយុទ្ធស្លាប់រស់ខ្មែរនិងសៀម ស៊ីសាច់ហុតឈាមនៅលើភ្នំ។
អាណិតតែរាស្រ្តដែលក្រីក្រ រស់បាត់លម្អទ្រហោយំ
ភៀសខ្លួនចោលផ្ទះធ្លាប់សុខដុម ស្វែងរកទ្រនំសន្ដិភាព។
ចំណែកអារាមរងបែកបាក់ ព្រះពុទ្ធចម្លាក់ធ្លាក់បាក់រាប
រងគ្រាប់ពីសៀមរងគំនាប សៀមប្រឹងយកប្រៀបអត់បានការ។
ព្រះសង្ឃជាទីសក្ការៈ ព្រះអង្គស្មោះស្ម័គ្រជួយសាសនា
គង់នៅក្នុងវត្តដែនខេមរា លើដងបុព្វតាព្រះវិហារ។
ទោះមានភ្លៀងខ្យល់ច្របល់បោក កាំភ្លើងផ្លោងមកមិនរួញរា
គង់នៅសូត្រធម៌ប្រោសជន្មា ខ្មែរទាំងអស់គ្នាបានពរជ័យ៕
No comments:
Post a Comment