by Noreyutt
មេដឹកនាំដូចហ្កាដាហ្វី ប្រជាលីប៊ីរងទារុណ
សាហាវឃោរឃៅហូរជោរជន់ ទាំងកូនប្រពន្ធ និងខ្លួនឯង។
អ្នកដឹកនាំនេះកាន់អំណាច ដោយភាពកំណាចឫកខែងរែង
សម្លាប់ប្រជាឥតកោតក្រែង ហើយចេញសម្ដែងអួតខ្លាំងក្លា។
កំដៅនៅក្រុងទ្រីប៉ូលី ព្រោះហ្កាដាហ្វីមេផ្ដាច់ការ
សែសិបឆ្នាំផ្លាយដឹកនាំម្ហា ប្រើតែហិង្សាលើប្រជា។
កុលម៉ូអាម៉ាហ្កាដាហ្វី ជិះជាន់ពេញទីឲ្យវេទនា
ជនជាតិលីប៊ីស្រុះស្រួលគ្នា ចេញមុខទាមទាររកសេរី។
ប្រជាធិបតេយ្យលើលោកា អំណាចខ្លាំងក្លាលើសអ្វីៗ
លទ្ធិផ្ដាច់ការលើផែនដី ពិតបរាជ័យតៗគ្នា។
ថ្ងៃមួយរីកដុះនៅអង្គរ ឆ្ពោះទៅផ្លាស់ប្ដូរកម្ពុជា
ចៀសវាងរាស្រ្តរស់រងគ្រាំគ្រា ខ្មែរគ្រប់អង្គាស្គាល់សេរី៕
No comments:
Post a Comment