by Prasat
ឃើញហើយសង្គមពួកផ្ដាច់ការ លទ្ធផលយ៉ាងណាគឺរលាយ
ទុយណេស៊ីអេហ្ស៊ីមិនងាយ ទម្លុះទំលាយរដ្ឋនេះបាន។
ឃើញហើយអំណាចប្រជាជន ពិតមានទម្ងន់រំដោះច្រាន
ទោះកាន់អំណាចយូរប៉ុន្មាន ក៏ចាញ់ចាកឋានទៅបានដែរ។
ឃើញហើយឬនៅពួកកំម្មុយនីស្ដ កាន់ការជាន់ជិះរាស្រ្តគ្មានល្ហែ
បណ្ដេញប្រជារាស្រ្តហូរហែ ដណ្ដើមដីស្រែទីលំនៅ។
ឃើញហើយប្រទេសជាតិទាបក្រ មានតែលម្អតាមស្ពានផ្លូវ
ប្រកាសក្ដែងៗយកត្រឹមត្រូវ ប្រទេសខ្មែរនៅក្នុងបញ្ជី។
ឃើញហើយអ្នកកាន់អំណាចយូរ មិនដែលផ្លាល់ប្ដូរតួនាទី
ប្រជាធិបតេយ្យកែវក់វី គំរាមញាំញីឲ្យអំណាច។
ឃើញហើយរំលោភសិទ្ធិនិងច្បាប់ បញ្ជាឲ្យចាប់លងបន្លាច
បញ្ចេញមតិក៏មិនអាច ដឹកនាំឲ្យខ្លាចឲ្យភ័យព្រួយ។
ឃើញហើយរំលោភនិងសម្លាប់ គួរឲ្យឈឺចាប់គ្មានអ្នកជួយ
សង្ឃឹមរដ្ឋាតែរលួយ ម្នាក់ៗគេងព្រួយខ្វះសុខផង។
ឃើញហើយអ្នកមានបុណ្យស័ក្កធំ គេប្រមូលផ្ដុំចងដណ្ដង
ប្រព្រឹតរលួយជោរជាកង គ្មានអ្នកចាប់ចងពួកគេសោះ។
ឃើញហើយពន្លឺសេរីភាព ខ្មែរដោះគំនាបបានទាំងអស់
បើស្រុះស្រួលគ្នាចូលរំដោះ ខ្មែររួមស្ម័គ្រស្មោះដោះស្រាយបាន៕
No comments:
Post a Comment