by Noreyutt
គ្រាប់ពីអេហ្ស៊ីប គឺជាផ្ទាំងស៊ីប ប្រជាធិបតេយ្យ
ចូលស្រុកខ្មែរហើយ បែរផ្លាតទៅថៃ សង្ឃឹមមានថ្ងៃ
វិលមកវិញឆាប់។
គ្រាប់សេរីភាព ផ្ទុះគ្មានអ្វីប្រៀប ជាសំឡេងប្រាប់
ទៅជនផ្ដាច់ការ បិទសិទ្ធិចងចាប់ អ្នកនឹងក្រឡាប់
ប្រែរូបជាថ្មី។
លោកម៉ូបារ៉ាក់ ផ្ដាច់ការអបលក្ខណ៍ រត់មិនសព្វដី
ចេញពីអំណាច ព្រោះតែថ្វីដៃ ប្រជាប្រុសស្រី
នៅក្រុងកៃរូ។
ភ្នំពេញយ៉ាងណា នឹងចេញតវ៉ា ដើម្បីផ្លាស់ប្ដូរ
អំណាចផ្ដាច់ការ មិនត្រូវអាសូរ ដាក់ឲ្យធ្ងន់ធ្ងរ
ទើបយកឈ្នះបាន។
ខ្មែរជាបោះខ្មែរ ផ្ដាច់ការត្រូវតែ ចុះចេញកុំខាន
កញ្ជះបរទេស ផ្ដេសផ្ដាសសាមាន ចាកចេញពីថាន
ទឹកដីខ្មែរទៅ៕
No comments:
Post a Comment