Tuesday, March 1, 2011

មរតកដូនតា

by Tararith


នៅលើកំពូលដងបព៌ត                ដែនកម្ពុជារដ្ឋបន្សល់នូវ
សញ្ញាណជាតិខ្មែរច្រើនពេកកូវ       រាយប៉ាយតាមផ្លូវមានគ្រប់យ៉ាង។     
ក្រឡេកទៅឃើញប្រាសាទថ្ម         បែកអស់លម្អអ្នកសាង
ប្រសិនបានឃើញអស់អង្គប្រាង្គ      បែកបាក់ច្រងាងកណ្ដាលព្រៃ។
នៅជាប់ជញ្ជាំងមានរូបមនុស្ស       គ្មានទោសកំហុសដាច់ជើងដៃ
ចិត្តពិតអាណិតខ្មែរសព្វថ្ងៃ           កើតកលប្រល័យឲ្យមានកម្ម។
ផ្ទាំងថ្មសសរដួលរលំ                 មិនដែលរៀបផ្គុំកត់ចំណាំ
ទុកឲ្យខ្ទេចខ្ទាំអស់ច្រើនឆ្នាំ           មិនដឹងកម្មអីភពផែនថ្ម៕



No comments:

Post a Comment