Tuesday, March 8, 2011

ទួលស្លែង

by C write


រូបដ៏ទារុណជាប់ជញ្ជាំង                 ព្យួររាប់សិបផ្ទាំងពណ៌ខ្មៅស
មិនមែនសម្រាប់តាំងលម្អ              រួមទាំងអក្សរណែនាំឆ្លើយ។
នៅតាមបន្ទប់មានតម្កល់                ភស្ដុតាង្តបន្សល់គ្រែខ្នល់ខ្នើយ
ខ្នោះឃ្នាងច្រវ៉ាក់ដាក់នៅឡើយ       ខ្មែរអើយឃើញហើយញ័រឪរ៉ា។
គុកនេះល្បីខាងកាប់សម្លាប់            ទោសគ្រប់លំដាប់អស់វាសនា
ចូលហើយគ្មានរួចរស់ឡើយណា    ពេជឃាតប្រហារចោទថាខ្មាំង។
មរតករបស់ខ្មែរក្រហម                 បង្កើតច្បាប់ក្រមរត់ប្រណាំង
សម្លាប់ហើយចោទថាប្រឆាំង          បដិវត្តខ្លាំងអស្ចារ្យក្រៃ។
ទួលស្លែងទួលតែងទំនុកកម្ម           រំលងច្រើនឆ្នាំលុះសព្វថ្ងៃ
ខ្មែរនៅរម្លឹកនៅមមៃ                     ស្រមោលអប្រិយវិលអន្ទោល។
ទួលស្លែងបំលែងយកជីវិត            កិច្ចកលប្រឌិតរេយោកយោល
ខ្មែរកម្មជាថ្មីបើក្អែកបូល                ភ្លើងឆេះរាលរោលអស់ទឹកដី៕

No comments:

Post a Comment