Wednesday, March 9, 2011

ខុស

by Tararith

ឃើញជនរងគ្រោះនៅលើផ្លូវ   នាំគ្នាស្ទុះទៅយកអាសារ
គេភ្ញាក់ដឹងខ្លួនបែរចោទថា      យើងនាំបញ្ហាតាមផ្ដន្ទា។
ឃើញកំពុងតែស្រវឹងស្រា       គួរអនិច្ចាខ្មែរដូចគ្នា
ទៅជួយលើកទប់យកស្មាគ្រា  ស្រវឹងបែរជាក្អួតដាក់មុខ។
ឃើញជាតិដទៃបំភ្លៃយក        ដីខ្មែរទឹកគោកគេសម្រុក
ប្រាប់ទៅរដ្ឋខ្មែរបែរចាប់ចុក     គេចាប់ដាក់គុកចោទថាខ្មាំង៕

No comments:

Post a Comment