Wednesday, March 9, 2011

អំណោយ

by C write


ស្បៀងគរជាភ្នំ             បាយទឹកនេកនំ           ផ្ដុំជួយកងទ័ព
នៅព្រះវិហារ              ដែលកំពុងជាប់           ជីវិតរងគ្រាប់
ព្រំដែនខ្មែរសៀម។
ស្បៀងមិនដែលខ្វះ      ខ្មែរស្រុះគ្នាណាស់       ពេលមានសង្រ្គាម
បេះពីមាត់ក               យកទៅជួយភ្លាម         ចិត្តមិនស្ងប់ស្ងៀម
បើមិនបានជួយ។
ទំនិញសព្វយ៉ាង          សំអិតសំអាង              ផ្ដល់ជាជំនួយ
 អាណិតទាហាន         ខ្មែរឃ្លានហើយព្រួយ    ខ្លះខ្វះមុងភួយ
ស្បែកជើងក៏គ្មាន។
មានតែទឹកចិត្ត            ប្ដូរទាំងជីវិត                ទាំងការស្រេកឃ្លាន
ធ្វើជាកងទ័ព               ច្បាំងសៀមទន្រ្ទាន       អំណោយធនធាន
មានលក់នៅផ្សារ។
វិលទៅវិលមក            ជំនូនគគោក               ជួនអត់អាហារ
មិនដឹងអំណោយ        គេឲ្យទៅណា              ណ្ហើយយោងអាត្មា
ការពារទឹកដី៕

No comments:

Post a Comment