Friday, March 11, 2011

លាដំណែង

By Tararith

លោកអើយរូបខ្ញុំ    ស្គាល់រសជាតិធំ        មន្ដ្រីឧកញ៉ា
ស្គាល់ពុករលួយ    ស្គាល់ហើយសាវតា   សូមលោកមេត្តា
ឲ្យលាតំណែង។
ខ្ញុំឆ្អែតឆ្អន់ហើយ     មិនចង់សួរឆ្លើយ        ដូចតួសម្ដែង
បុណ្យអំណាចខ្ញុំ    បានដោយសារឯង     ឲ្យខ្ញុំវង្វេង
ជូនវិញក៏បាន។
ងារជាឧកញ៉ា        មើលទៅអស្ចារ្យ        ការពិតរំខាន
ខ្ញុំឲ្យទៅវិញ          សុំតែរួចប្រាណ         កុំមករៅឆាន
ឲ្យមានទោសទណ្ឌ៕

No comments:

Post a Comment