Thursday, April 21, 2011

ហិនហោច

by Tararith

ឈើខ្មែរសម្បត្តិរបស់ខ្មែរ            គេកាប់ឥតល្ហែរាល់ៗថ្ងៃ
ទន្រ្ទានបំផ្លាញយ៉ាងប្រល័យ         ព្រៃអើយនឹងក្ស័យពីផែនភព។
មានមនុស្ស និងសត្វជាទីពឹង        ព្រឹក្សព្រៃព្រលឹងជួយទ្រទប់
ផ្ដល់វល្លិ៍ ជ័រ ផ្សិត បន្លែគ្រប់          ច្បាប់មិនបញ្ឈប់ជនចង្រៃ។
ឈើខ្មែរទាំងព្រៃត្រូវរលាយ         កាប់ឲ្យអន្ដរាយយកស្នាដៃ
លក់ឈើទិញបុណ្យយសថ្លាថ្លៃ     បានដៃមន្រ្តីពុករលួយ។
ព្រៃខ្មែរធំតូចហោចបង់បាត់          ឈើហូររសាត់ទៅយើងព្រួយ
អស់ឈើខ្មែររស់អស់ជំនួយ         សំរែ ខ្មែរ កួយ ខ្សត់ដូចគ្នា៕

No comments:

Post a Comment