Thursday, May 26, 2011

ស្នាដៃឪពុក

by C write


ឪធ្លាប់ធ្វើសង្រ្គាម                 បង្ហូរឈាមការពារជាតិ
ឈ្នះអស់ចោរមានស្នៀត       ដែលឆ្លៀតលបលួចទឹកដី។
បារាំង យួន និងសៀម           ធ្លាប់អង្កៀមខ្មែរបុរី
សៀមរាបជាសាក្សី              ឪបានជ័យជាប្រវត្តិ។
មេរៀនមានយូរហើយ           ថ្ងៃនេះឡើយចោរខ្ចាត់ព្រាត់
នៅលួចទន្រ្ទានរដ្ឋ                នរណាឃាត់អត់ពីឪ។
សង្ឃឹមកំណើតកូន               ឃ្លោងដូចក្បូនចរខុសផ្លូវ
តើជាតិយ៉ាងណាទៅ             បើសត្រូវនៅក្នុងស្រុក៕

No comments:

Post a Comment