Thursday, May 26, 2011

ច្បាប់

by Tararith


ឱ!ច្បាប់ដែលចែងលើក្រដាស           ទាំងថ្មីទាំងចាស់ល្អត្រឹមត្រង់
គំនិតប្រាជ្ញាថ្លាផូរផង់                        ខំផ្ចង់តំរង់រកសុខសាន្ត។
មនុស្សអ្នកធ្វើច្បាប់ចាប់គ្នាឯង           សង្គមវង្វេងឥតស្រាកស្រាន
ច្បាប់ចាស់ច្បាប់ថ្មីទប់មិនបាន            ព្រោះចិត្តសាមាននៅលោភលន់។
គ្រប់ច្បាប់ល្អៗត្រដរកើត                  ជនឥតកំណើតច្រើនពេកពន់
ផែនដីធំធេងរែកទម្ងន់                       ទុក្ខទោសទារុណធ្ងន់រាល់ថ្ងៃ។
រឿងរ៉ាវក្នុងលោកកើតមិនឈប់         ពុំមានអ្វីទប់ចិត្តចង្រៃ
ច្បាប់កើតតែក្រោយរឿងព្រៃផ្សៃ        រកន័យសេចក្តីចងមិនទាន់៕

No comments:

Post a Comment