Tuesday, May 24, 2011

ដឹងខ្លួន

by Prasat


ចាស់ប្រាប់ឲ្យគិត         ឥឡូវឃើញពិត           កំពុងរងកម្ម
មិនទៅសាលា             ដើរញ៉ែច្រើនឆ្នាំ            ទើបជួបក្រញាំ
ទុគ៌តកម្សត់។
ទុក្ខព្រោះមិនចេះ          គ្មានទាំងតម្រិះ             ការងារក៏អត់
ចង់បានប្រពន្ធ             ខាងស្រីបែរបត់           គេតាំងកំណត់
វិជ្ជាជាធំ។
អ្នកភូមិខ្ញុំហ្នឹង              ក្រមុំគេដឹង                  បដិសេធខ្ញុំ
កម្លោះស្រុកផ្សេង         ដូចចេះសូត្រផ្លុំ             បាលីអាគម
ជុំដណ្ដឹងយក។
បាក់មុខម៉ែឪ                ខ្ញុំដូចអស់ផ្លូវ               អស់ទីជ្រៀតជ្រក
ខ្មាសអ្នកស្រុកក្រៅ      គេបម្រះមក                ហើយខំប្រឡូក
យកទាំងការងារ។
តាំងចិត្តជាថ្មី                បើរស់លើដី                ប្រឹងស្រូបវិជ្ជា
គង់បានសម្រេច          ចាកផុតវេទនា             ខ្ញុំសូមធានា
ធ្វើឲ្យសម្រេច៕

No comments:

Post a Comment