Sunday, June 5, 2011

ទឹកជោរ

by C write

ទឹកជោរហូរចេញ         ហូរហៀពាសពេញ      ទៅរកទីទាប
ទៅដល់ទីណា             ទីនោះលិចរាប             ធម្មជាតិនេះប្រៀប
នឹងមនុស្សដូចគ្នា។
ប្រទេសធំខ្លះ               តាំងខ្លួនធ្វើម្ចាស់           លើកម្ពុជា
ប្រជាជនគេ                 រស់នៅហូរហៀ           លើដែនធារា
ដូចជាធម្មតា។
ខ្មែរអ្នកក្រក្រី               បម្រះលើដី                 កំណើតដូនតា
ផ្សងព្រេងរករស់          ឲ្យផុតទុក្ខា                  លង់លិចអាត្មា
ដីចម្ការស្រែ។
លិចទាំងវប្បធម៌          ដូរសម្បុរពណ៌            ជាតិក៏ប្ដូរប្រែ
អត្តសញ្ញាណ              លិចបាត់ផងដែរ           កើតមកជាខ្មែរ
សល់តែប្រវត្តិ។
ប្រវត្តិមរណ              បាត់បង់បែកបាក់         ភៀសខ្លួនខ្ចាត់ព្រាត់
ប្រជាជនគេ                 នៅអភិវឌ្ឍន៍               ជញ្ចក់ជញ្ជាត់
ឈាមខ្មែរដីខ្មែរ

No comments:

Post a Comment