ការងារមិនល្អ កើតលើអ្នកក្រ ត្រូវគិតយ៉ាងណា
របររកស៊ី លក់ដូរអាត្មា លក់អស់កាយា
ជាទីស្រឡាញ់។
លក់ស្នាមញញឹម ទាំងអស់សង្ឃឹម ព្រោះតែចុះចាញ់
និងឆាកជីវិត ពិតគួរឲ្យខ្នាញ់ ត្រូវគេចម្រាញ់
សាច់ឈាមស្រស់ៗ។
មកពីសង្គម រលួយចោមជុំ មិនបានគិតសោះ
អ្នកធំនាំគ្នា ដណ្ដើមរបស់ ដីធ្លីយកអស់
ឲ្យរាស្រ្តរឹតក្រ។
ក្រគ្មានចំណេះ ក្រអត់តម្រិះ រស់ទាំងត្រដរ
ជីវិតត្រដួស ជួសក៏មិនល្អ បើមិនប្រឹងត
នឹងរស់យ៉ាងណា?
បានរស់ជាមនុស្ស បែរដើរផ្លូវខុស ជាប់បណ្ដាសា
បើមានផ្លូវផ្សេង ចៀសភាពហឹង្សា សូមអស់ទេវតា
មេត្តាប្រាប់ផង។
រស់ក្នុងភូមិស្រុក គ្មានទេក្ដីសុខ ផ្កាក្នុងរបង
បម្រើតណ្ហា ដូចជាប់ចំណង មានតែចិត្តផ្សង
កុំឲ្យជួបទៀត៕
No comments:
Post a Comment