Monday, June 27, 2011

ការពារទឹកដី

by Tararith



ទង់ជាតិខ្មែរបក់            លើប្រសាទឆក់        យកដូងចិត្តខ្មែរ
ឲ្យក្រោកឲ្យងើប           រួមគ្នាមើលថែ          ព្រោះសាសន៍ជិតក្បែរ
ឈ្លានពានទឹកដី។        
នៅព្រះវិហារ               ទង់ខ្មែរធានា           ដែនអធិបតេយ្យ
ចោរណាហ៊ានចូល       ខ្មែរនឹងតដៃ             ជីវិតស៊ូក្ស័យ
ការពារខេមរា។
ខ្មែររាប់ជំនាន់              ត្រូវគេជិះជាន់          ប្រវត្តិមានចារ
ខាងលិចខាងកើត        បង្ខិតសីមា              បំណងត្រួតត្រា
ត្រួតយកនគរ។
ប្រាង្គព្រះវិហារ             នឹងផុតរងារ             ឈរក្នុងជំហរ
ជារបស់ខ្មែរ                 ឥតមានផ្លាស់ប្ដូរ       គេមិនអាចកូរ
កាយដូចមុនឡើយ៕



No comments:

Post a Comment