Sunday, September 18, 2011

សាសន៍អី?

by Noreyutt

ឃើញតែចាប់ចង      ច្បាប់នេះចម្លង             ពីសាលាណា
គ្រប់គ្រងប្រទេស      ហៅសែនផ្ដាច់ការ        ប្រើតែហិង្សា
ដូចមិនចូលចិត្ត។
ឬមួយនេះជា             សារជាតិនិន្ទា               មិនមែនជាមិត្ត
ទុកខ្មែរគ្នាឯង            ជាសត្រូវពិត                បានជាបង្ខិត
បង្ខំឲ្យតាម។
ឯបក្សពួកខ្លួន            ពិសេសជាតិយួន         មិនដែលមានស្នាម
ទោះយួនយកដី         វ៉ៃខ្មែរឲ្យតាម                ហើយស្ដីដៀមដាម
ដាក់គុកថែមទៀត៕

No comments:

Post a Comment