Sunday, September 18, 2011

រម្លឹក

by Tararith

ខ្មែររសាត់ចេញពីភូមិដ្ឋាន               រង់ចាំសានត្រាណនឹងវិលទៅ
រហូតពេលនេះឆ្ងាយលំនៅ             រាល់ថ្ងៃគិតជ្រៅទៅស្រណោះ។
គិតដល់ព្រលឹងដូនតាខ្មែរ               ឃ្លាតស្រុកផងដែរគួរអាឡោះ
អាល័យទាំងមនុស្ស និងរបស់         នាំគ្នារត់ ហោះ រកទីសុខ។
ជាមនុស្សគេដេញចាប់សម្លាប់         ធនធានទ្រព្យស្រាប់គេស្រណុក
រឹបជញ្ជូនយកចេញពីស្រុក              ដឹកយកទៅស្តុកលក់បន្ដ។
ប្រជាខ្មែរខ្លះនៅមិនដឹង                  ទាំងរូបព្រលឹងគេលម្អ
សារៈមន្ទីរល្បីឈូឆ                       មើលវត្ថុល្អរបស់ខ្មែរ។
រម្លឹកទៅទៀតដីដ៏ធំ                       បាត់បង់ម្ដងម្ដុំមកហូរហែ
ព្រោះតែជាតិសាសន៍នៅក្បែរៗ       មិនដែលគេចកែក្ដីប្រាថ្នា៕      

No comments:

Post a Comment