Thursday, October 27, 2011

វាលបី


By Prasat

ខ្មែរឆ្លងវាលបី                មានវាលចក្រី                 ធម្មពោធិ៍វាល
លំបាកបំផុត                 វាលតេជោម្នាល            ក្ដីក្ររោលរាល
បាត់សិទ្ធិសេរី។
ខ្មែរឆ្លងវាលបី                កំពុងផិតភ័យ                អស់ផ្ទះអស់ដី
អស់ទ្រព្យធនធាន          មានបានថ្មីៗ                 សម្បត្តិអ្វីៗ
រលាយរលត់។
ខ្មែរឆ្លងវាលបី                តាំងពីក្មេងខ្ចី                 នៅតែអត់ធ្មត់
ឲ្យគេជិះជាន់                គួរឲ្យរន្ធត់                    មិនអាចពន្លត់
ភ្លើងឆេះជាតិខ្មែរ។
ខ្មែរឆ្លងវាលបី                រស់លើផែនដី               ជួបទុក្ខឥតល្ហែ
ទុក្ខគេជិះជាន់               កើតទាន់ហន់ដែរ           ខ្មែរជិះជាន់ខ្មែរ
ហូហែរៀងមក។
ខ្មែរឆ្លងវាលបី                ទាញប្រជាប្រិយ            ពីគំនរសោក
ឧកញ៉ាសេដ្ឋី                 ឃ្មាតខ្មីបំពោក               ទ្រព្យធនទិញយក
ជីវិតអ្នកក្រ។
ខ្មែរអើយសព្វថ្ងៃ            ជួបរឿងព្រៃផ្សៃ             ប្រឹងច្នៃឲ្យល្អ
ការពិតគេប៉ង                ដឹកនាំបន្ត                    ទៅច្រើនតំណរ
តកូនតចៅ។
ខ្មែរស្នេហាជាតិ             ជួបកម្មតទៀត               បើនៅហ្មងសៅ
សម្ងំមិនតប                  ខ្លាចខ្លបកំដៅ                ផ្ដាច់ការឆ្អិនឆៅ
ជិះជាន់មិនឈប់។
បើនៅតក់ស្លុត              មិនងើបប្រយុទ្ធ             តបទាំងថ្ងៃយប់
បើមិនរួមគ្នា                  ធ្វើជាទំនប់                   ការពារច្រានទប់
គ្រប់គ្នានៅកម្ម៕

No comments:

Post a Comment