Tuesday, November 1, 2011

វាលបី


 By Prasat

ខ្មែរឆ្លងវាលបី                ចិត្តកាយផិតភ័យ           អស់ផ្ទះអស់ដី
បាត់អស់ធនធាន           មានបានថ្មីៗ                 សម្បត្តិអ្វីៗ
រលាយរលត់។
ខ្មែរឆ្លងវាលបី                តាំងពីក្មេងវ័យ              នៅតែអត់ធ្មត់
ឲ្យគេជិះជាន់                គួរឲ្យរន្ធត់                    មិនអាចពន្លត់
ភ្លើងឆេះជាតិខ្មែរ។
ខ្មែរឆ្លងវាលបី                រស់លើផែនដី               ជួបទុក្ខឥតល្ហែ
ទុក្ខគេជិះជាន់               កើតទាន់ហន់ដែរ           ខ្មែរជិះជាន់ខ្មែរ
ហូហែរៀងមក។
ខ្មែរឆ្លងវាលបី                ទាញប្រជាប្រិយ            ពីគំនរសោក
ឧកញ៉ាសេដ្ឋី                 ឃ្មាតខ្មីបំពោក               ទ្រព្យធនទិញយក
ជីវិតអ្នកក្រ។
ខ្មែរអើយសព្វថ្ងៃ            ជួបរឿងព្រៃផ្សៃ             ប្រឹងច្នៃឲ្យល្អ
ការពិតគេប៉ង                ដឹកនាំបន្ត                    ទៅច្រើនតំណរ
តកូនតចៅ។
ខ្មែរស្នេហាជាតិ             ជួបកម្មតទៀត               បើនៅហ្មងសៅ
សម្ងំមិនតប                  នៅញ៉បកំដៅ               ផ្ដាច់ការឆ្អិនឆៅ
រណ្ដៅមានសព៕

No comments:

Post a Comment