Monday, November 28, 2011

ដីស

by Tararith


១.ដីខ្មែរដែនខ្មែរខ្មែរជាម្ចាស់            

 ដីខ្លះប្រែផ្លាស់គ្មានម្ចាស់វិញ

ទឹកដីជាយដែនសែនទោរម្នេញ        

សាស្រ្តគេនៅពេញយកទទេ។

២.បានឃើញទល់ដែនសែនសង្វេគ      

ជាតិផ្សេងជ្រៀតជ្រែកខាំកកេរ

ដីកោះខ្លះក្លាយរបស់គេ                   

 ដីខ្លះក៏ប្រែទៅជាស។

៣.តាំងពីដូនតាប្រវត្តិខ្មែរ                

មិនដែលឮទេព្រំដែនស

ពេលនេះប្រទេសជាតិយើងក្រ          

សាសន៍គេបន្តបំភ្លៃយក៕


No comments:

Post a Comment