Monday, November 28, 2011

ថាផ្សេងធ្វើផ្សេង

By Tararith

ព្រៃឈើហាមកាប់        មានច្បាប់ចែងច្បាស់
ព្រៃប្រែស្រឡះ             គួរខ្មាសសម្ដី។
កាលមុនប្ដេជ្ញា             ការពារជាថ្មី
ព្រៃលើទឹកដី                កម្ពុជារដ្ឋ។
ព្រៃខ្មែរល្វឹងល្វើយ        ហើយអភិវឌ្ឍន៍
គ្មានជនណាឃាត់        ឈ្មួញវាត់គ្មានសល់។
ប្រជាតវ៉ា                    ជាសារផ្ញើដល់
រដ្ឋពុំខ្វាយខ្វល់             តម្កល់ការពារ។
មានតែបង្រ្កាប             ឲ្យរាបដល់គ្នា
ដែលប្រឹងពុះពារ          ធានារក្សា។
ថាការពារពិត              ងងឹតម្ល៉េះណា
ឈើលក់តាមផ្សារ        នរណាក៏ដឹង។
ធ្វើផ្សេងទៅវិញ            ភ្នំពេញអីចឹង
ប្រសិនរំពឹង                 នឹងអស់ព្រៃខ្មែរ។
អ្នកថាអ្នកកាប់             អ្នកច្បាប់ពូកែ
អំណាចផងដែរ            ហូហែស្រុះគ្នា។
អាណិតពលរដ្ឋ            ទៅឃាត់ការពារ
ត្រូវគេផ្ដន្ទា                  មិនធានាជួយ។
ព្រៃអើយលាដី             មិនស្ដីមិនព្រួយ
សង្គមរលួយ               ជួយព្រៃមិនបាន៕

No comments:

Post a Comment