Friday, November 11, 2011

អាល័យ


By C write

ឆ្នាំមុនជួបគ្នា                        កំព្រាឥឡូវ
ចិត្តកាយរងនូវ                     ពៅបងអាល័យ។
ក្ដីសុខប្រាសព្រាត់                រសាត់ពីដៃ
បាត់ប្រាណចរណៃ               គ្មានថ្ងៃរសាយ។
អូនអើយស្ពានពេជ              ច្បិចរូបឆោមឆាយ
បងនៅតែស្ដាយ                  កាយល្អងអូនស្រី។
កាលឆ្នាំមុនណា                   សោការាត្រី
មិនគួរគប្បី                          មានភ័យអន្តរាយ។
ថ្ងៃបុណ្យចុងក្រោយ             គួរឲ្យសប្បាយ
បងនាំឆោមឆាយ                 មិនណាយកំសាន្ដ។
នាំអូនឆ្លងស្ពាន                    មានហេតុរំខាន
លុះអូនក្ស័យប្រាណ             មិនបានរៀបការ។
យប់អើយយប់យន់              គយគន់តារា
កម្មអីវាសនា                       ប្រហារឲ្យបែក។
បែកគ្នាយប់នោះ                  ទ្រូងលុះសង្វេគ
រហន់រាន់ពេក                      ញែកយកអង្គប្រាណ។
បងនៅរន្ធត់                         ពន្លត់មិនបាន
ពេលមកឃើញដាន             សាមានជាថ្មី។
ស្ពានប្រល័យអើយ              នៅងើយមិនស្ដី
គ្មានទោសទណ្ឌអ្វី                គ្មានក្ដីមេត្តា។
សម្លាប់មួយប្រាវ                  សាហាវម្ល៉េះណា
រាប់រយខេមរា                      មហាសោកសៅ។
នេះជាទម្លាប់                        នៅជាប់ក្រឡៅ
ស្លាប់មិនដែលហៅ               រកយុត្តិធម៌៕

1 comment: