បើស្ដាប់សម្ដី ដើម្បីគឺថា
គ្រប់ម៉ាត់ប្រហារ ដោះសារជាគ្នា។
គ្មានសាសន៍ណាប្រៀប ធៀបកម្ពុជា
រំដោះក្រគ្រា ធានាគ្រប់យ៉ាង។
បើមិនខ្ចីគេ ទេបានអីសាង
មានប្រាក់មានអាង ភស្ដុតាង្ដមានស្រាប់។
ខ្មែរហ៊ានជំពាក់ ចៀសធ្លាក់អួរអាប់
ប្រទេសក្រឡាប់ ប្រាប់ឲ្យបានដឹង។
ដើម្បីគឺថា នរណាជាឆ្អឹង
គឺទណ្ឌិតហ្នឹង យើងប្ដឹងបន្ដ។
រដ្ឋាភិបាល ឈឺឆ្អាលលម្អ
ជួយរាស្រ្ដចៀសក្រ ត្រដររាល់ថ្ងៃ។
អ្នកថាមិនធ្វើ ងើយពើដោះដៃ
រឿងគ្មានលោះថ្ងៃ ចង្រៃតគ្នា។
លាលែងតំណែង សម្ដែងផ្ដន្ទា
នេះកម្ពុជា គ្រប់គ្នាធ្វើបាន។
គឺថាម្ហាយ៉ាប់ ច្បាប់តែងរំខាន
ធ្វើតាមមិនថ្កាន ច្រានយកម៉ាឈ្នះ។
មិនបាច់ពន្យល់ ទប់ទល់ពន្លះ
អំណាចពេញពាស ចៀសរលាយខ្សុល។
គឺថាខ្មែរក្រ បន្ដខ្ចីបុល
ជំពាក់បំណុល ទាំងដុលមែនពិត។
ថាអីថាទៅ មានផ្លូវងងឹត
មិនឲ្យចូលជិត ជាន់ស្រុកបានឡើយ៕
No comments:
Post a Comment