មនុស្សស្លាប់រាប់លាន នៅហ៊ានតវ៉ា
មុខតុលាការ ថាខ្លួនស្អាតស្អំ។
ថាយួនជាអ្នក បំពាក់រៀបចំ
លុកលុយបន្លំ ផ្សំសម្លាប់ខ្មែរ។
ពិតឬមិនពិត ពិនិត្យផងដែរ
ប្រមូលឆ្អឹងខ្មែរ ថែទុកសំអាង។
យួនចូលខ្មែរញាប់ បង្គាប់ទៅម្ខាង
ទៀតកុំត្រេងត្រាង អាងយ៉ាងជួយខ្លះ។
ពាក្យយួនង៉នវ៉ា ប្រែថាឆ្ងាញ់ណាស់
បានឮច្បាស់ៗ ប្ដូរផ្លាស់គំនិត។
មហាស្អាតស្អំ ច្រឡំធាតុពិត
អាវខ្មៅងងឹត ប្រឌិតប្រហារ។
ពិតឬមិនពិត ក្នុងសវនការ
នួនថាឆ្លើយថា យួនជាដើមចម៕
No comments:
Post a Comment