លោករ៉ាយ - ប៉ុក ក្រមការ រៀបរៀងជាពាក្យកាព្យ
ជាតិចំរើនដោយអក្សរសាស្រ្ត មានបទបែបល្បះតាមមាត្រា
សរសេរតាមជនជាតិខុសអក្ខរា ប្រើខាងរាជការមេឃចុះអ័ព្ទ។
ប្រែលោកភូមីភពស្រុកខេត្តខ័ណ្ឌ ប្រែខ្លួនគ្រប់គ្រាន់ក្បួនប្រារព្ធ
ប្រែច្បាប់វិទ្យាទាំងថ្ងៃយប់ ទើបប្រទេសជប់មហាស៊ីវិល័យ។
បណ្ឌិត្យបូរាណគ្រូអាចារ្យ មាសពេជ្យរចនាភ្លឺប្រពៃ
គួរគិតអប់រំជាតិនិស្ស័យ ឲ្យបានថ្លាថ្លៃអនាគត។
ព្យាយាមប្រមូលបណ្ឌិត្យប្រាជ្ញ ខំយកស្នូកបាចអវិជ្ជាពត់
សតវត្សៈដប់ប្រាំបួនកត់ ធីរៈប្រវត្តិក្បួនសៀវភៅ។
អក្សរសាស្រ្តអតីតលំបាកស្រាវ បូរាណខំជ្រាវមិនយល់ផ្លូវ
សម័យវរ្ម័នអង្គរនៅ សិលាចារិកជ្រៅជ្រៀតមិនជ្រាប។
ថែមមានសង្រ្គាមចលាចល កម្ពុជាសកលកង្វល់ដាប
ជាតិខ្មែរបានដល់ទុព្វលភាព អក្សរសាស្រ្តរាបរកមិនយល់។
គួរគិតបកប្រែសៀវភៅរៀន ចំណេះរបៀនក្រៅមណ្ឌល
វិទ្យាគ្រប់បែបលោកដំកល់ ដំកើងជាតិដល់ផលចំរើន។
ខេមរាប្រុសស្រីខំរៀនសូត្រ សោយអាហារលូតលាស់ក្រវើន
ដំរេះចេះចាំប្រាជ្ញដាស់តឿន នាំគ្នាត្រាច់ល្បឿនលាងមន្ទិល។
ពូជឧស្សាហ៍ស្វាងសែងអាត្មាបាន ធ្វើជាតិកល្យាណជាងពូជខ្ជិល
ទាបថោកវង្សត្រកូលពាលខូចខិល ម្ដេចកម្ពុជារំកិលទាន់សម័យ។
មនុស្សម្នាក់ពុំអាចសម្រេចការ ត្រូវធ្វើសាមគ្កាពលប្រស្រ័យ
ប្រុសស្រីក្មេងចាស់ជួយវីនិច្ឆ័យ ទើបឆ្នៃបានឈ្នះពីហីនជាតិ។
ធម្មតាសិលាអាស្រ័យដែក ញែកភ្លើងបំបែកធ្វើចេញធាតុ
មនុស្សត្រូវពឹងមនុស្សប្រាជ្ញឱវាទ សប្បុរសជាខ្នាតទើបពកខ្នែង។
គួរអប់រំកាព្យឃ្លោងបាទកវី បទបែបពេញទីភ្លឺស្វាងសែង
ពាក្យពេចន៍ឃ្លោងឃ្លានិពន្ធតែង ឲ្យចេញភ្លើងផ្សែងផ្សព្វលោកា។
រុក្ខជាតិព្រឹក្សព្រៃកាប់មកភ្លាម កុំភ្លេចឈូសនាមចាំងបន្ទារ
គូសបន្ទាត់ដាប់កែតាមប្រាថ្នា ធ្វើគ្រឿងទព្វសម្ភារគ្រឹហាបាន។
ព្យាយាមដំដែកសព្វទិវា កើតជាងរចនាប៉ូវថៅថ្កាន
ប្រទេសថ្កើងប្រុសស្រីព្យាយាមប្រាណ ប្រឹងប្រែងយកឋានសោភ័ណភព។
គួររៀនវិទ្យាសាស្រ្តសម័យ កាយវិការប្រស្រ័យចិត្តប្រារព្ធ
មនុស្សព្រឹក្សចិត្តសាស្រ្តចាកយប់ យោងជាតិប្រសប់ចម្រើនយស។
យកសត្វភមរាជាឧបសម័យ ធ្វើជាតិឲ្យថ្លៃសោភ័ណខ្ពស់
ជញ្ជាបយកកេសរគន្ធរស រុករកស្វែងស្វះធ្វើសំបុក។
កុំត្រាប់កង្កែបគុម្ពឈូកនៅ ត្រាប់កន្លង់ដៅផុតពីកលីយុគ
នៅឆ្ងាយហើរឈមដម្រង់មុខ មកក្រេបរសសុខបានសួស្ដី។
កុំត្រាប់មេអំបៅត្រាច់សប្បាយ មិនយល់ខ្លឹមស្រាយធម៌វិន័យ
ត្រូវយកទទាចងនិស្ស័យ លលកបច្ច័យឆ្វែលជុំទ្រុង។
វិទ្យាសាស្រ្តអប់រំយូរកាល កបចេះភ្លឺច្រាលយល់ក្រៅក្នុង
រកឃ្នាបប្រាជ្ញាផុតលិចលង់ ឡើងចាកភក់ផុងកើតប្រាជ្ញប្រាយ។
ធម្មតាគ្រាប់ឈើក្នុងប្រថពី ខំរើវក់វីញែកកកាយ
យល់សែងសុរិយាក្លាពីនាយ ទើបផ្សាយដើមទងដុះដាលឡើង។
ដើមដូងស្រូបយកទឹកល្អកក្រោម ត្រាច់ដាក់ឈមត្រង់មិនព្រងើយ
ក្នុងរលាសាច់ផ្លែមិនខ្លាចនឿយ ប្រែទឹកផ្អែមហើយហូរត្រជាក់។
គួររៀនប្រវត្តិសាស្រ្តខេមរា ឲ្យជាតិថ្លៃថ្លាប្រាថ្នាស្ម័គ្រ
គោកធ្លកព្រះថោងចិនឡាថ្នាក់ មហារាជព្រហ្មណ៍ជាក់វង្សវរ្ម័ន។
សម័យហ្វូណង់ស្ដេចអង្គរ ប្រាសាទបវរល្អថ្កើងថ្កាន
ពោរពាសពេញដែនដីទិព្វស្ថាន នានាប្រទេសបានបបខ្លបខ្លាច។
ពូជតាត្រសក់ផ្អែមគួរផ្អូកនឹក កម្ពុជាគោកទឹកមហាអំណាច
មហារាជឧដុង្កភ្នំពេញអាច ចូលភ្លើងមមាចនិទ្រ្ទាលក់។
ប្រវត្តិសាស្រ្តនាំគ្នាស្នេហាជាតិ ព្យាយាមសង្វាតកុំងោកងក់
ក្មេងចាស់សញ្ចរលឿនទៅមុខ ញ៉ាំងក្លាហានទុកមរដកកេរ្តិ៍។
បើបានជាបាបលោកុត្តរ បើស្វែងបុណ្យល្អនិព្វានេ
បើឡើងគិរីកុំរិះរេ ព្យាយាមគ្នាន់គ្នេរកំពូលលើ។
បើបានធ្វើស្រែច្រូតកាត់ស្រេច បើប្រើកលល្បិចកុំស្ទាក់ស្ទើរ
បើចង់ស្ទួយជាតិឲ្យខំដើរ ដំណើរនឿយហត់ទុក្ខកុំគិត។
បើចង់បានពេជ្រខំកកាយ បើចង់ភ្លឺសាយចូលងងឹត
បើចង់បានសុខឲ្យហាត់ចិត្ត សាមគ្គីមូលមិត្តជាតិផុតមារ។
បើធ្វើកិច្ចការបរាជ័យ ប្រឹងទាំងជើងដៃរងទុក្ខា
ចាត់ធ្វើម្ដងទៀតមនោក្លៀវក្លា គង់សម្រេចប្រាថ្នាប្រយោជន៍ធំ។
ពូជធារក្លាហានអប់រំក្មេង រុក្ខាព័ទ្ធពែងពីខ្ចីសំ
ចង់បានប្រាជ្ញាឲ្យខំដំ ញយៗប្រជុំផលញឹកញាប់។
គួររៀនចេះចាំលេខគនិត នព្វន្តគួរគិតយល់សព្វគ្រប់
ចេះក្រែលបានគ្រាន់ប្រាជ្ញប្រសប់ ប្រសើរក្នុងភពគង់ផុតភ័យ។
បូរាណពោលថាវាចាឯក ខាងលេខជាទោតាមញាណញេយ្យ
ក្មេងចូរស្វាធ្យាយស្អាងនិស្ស័យ ចាស់ហើយយប់ថ្ងៃកុំភ្លេចប្រាណ។
បើចំណេះជាប់ចេះបច្ចុប្បន្ន ផ្ដិតចេះគយគន់កបច្រើនស្ថាន
ចេះអនាគតតាមលំអាន ប្រោសមនុស្សឲ្យបានឋានសប្បុរស។
ប្រទេសមានបុព្វបុរសនាំ ថែទាំទាល់ឃើញដល់ត្រើយកោះ
កោរកែប្រែជាតិកោសគិតស្មោះ ទើបផ្លោះផ្លាស់សម័យលោកា។
ធ្វើការត្រូវត្រាប់អ្នកស្ទួចត្រី ត្រួតនុយប្រស្រ័យអប្បមាទា
ស្ទង់មើលស្ទាបគិតកលប្រាជ្ញា ស្រេចទាញមច្ឆាយកអាស្រ័យ។
កុំឲ្យទុកចិត្តសត្វមនុស្សា លលូកលាតលាវិនិច្ឆ័យ
ចរិតមារយាទពាក្យបច្ច័យ ឲ្យយល់ថោកថ្លៃពាលបណ្ឌិត។
គួររៀនភូមិសាស្រ្តកម្ពុជា ភាពជាតិអាត្មារាជការគិត
ចំនួនមនុស្សឈ្មោះក្រុងពិនិត្យ សេដ្ឋកិច្ចប្រព្រឹត្តទំនៀមស្រុក។
ជាតិខ្មែរមិនស្គាល់កម្ពុជា ស្វាធ្យាយសាសនាតាមទំនុក
មិនដឹងពុទ្ធប្រវត្តិពូជកុក មិនស្គាល់បឹងថ្លុកទ្រនំខ្លួន។
ស្គាល់ខ្លួនៗឯងលំបាកផុត ស្គាល់ដទៃពុតខ្មែរចិនយួន
ស្គាល់ភពលោកមេឃភាពច្បាប់ក្បួន ស្គាល់លោកធម៌សួនលំបាកប្លែក។
គួររៀនចងចាំប្រាជ្ញមេធី ឲ្យស្គាល់ពេញទីមនុស្សសត្វញែក
តក្កវិទ្យាស្វាធ្យាយសែក សេពសំទតមែកដើមឫសគល់។
ឆ្ងល់សង្ស័យនាំមានប្រាជ្ញា បើបានជាថាឲ្យមានផល
បើបានជាដើរខំឲ្យដល់ បើបានជាជល់កុំខ្លាចស្លាប់។
ឧស្សាហ៍ព្យាយាមទើបបានចេះ ចង់បេះផលាដាំប្រារព្ធ
ហេតុមនុស្សសត្វងងិតយប់ បថមកល្បគ្រប់ស្ដាប់មិនឮ។
កលោកទឹកដីព្រៃព្រឹក្សា កជាតិសាសនាយល់ស្ទាក់ស្ទើរ
បើមានបាវព្រាយឲ្យចេះប្រើ ប្រាជ្ញាដំណើរនាមរូបធាតុ។
បញ្ចក្ខន្ធបំបែកញែកតាមការ ឲ្យស្គាល់រូបនាមាតាមក្បួនខ្នាត
ចក្រវាឡតូចធំខំសង្វាត លោកធាតុឱវាទឲ្យយល់ស្ដែង។
គួររៀនវិទ្យាហោរាសាស្រ្ត តារាឆ្លៀតឆ្លះខំប្រឹងប្រែង
ស្គាល់ចរិតចរិយាផលភ្លើងផ្សែង មេឃផ្កាយសំដែងរាសីចន្រ្ទ។
ចូរប្រុសស្រីដែនកម្ពុជា ស្រឡាញ់គ្រប់គ្នាវិទ្យាគ្រាន់
លោកធម៌និស្ស័យឲ្យបានទាន់ សម័យលោកកាន់កបចេស្ដា។
ទើបហៅស្រឡាញ់មាតុភូមិ សាមគ្គីព្រៀងព្រមស្អាងវិទ្យា
ស្រឡាញ់ជាតិទឹកដីព្រៃព្រឹក្សា ស្រឡាញ់ពុទ្ធសាសនាបានថ្លាថ្លៃ។
វិទ្យាជាប្រទីបផុះប្រាជ្ញា ធ្វើជនខេមរាថ្កើងយប់ថ្ងៃ
វិទ្យាកបគុណល្អប្រពៃ ប្រាជ្ញាបណ្ឌិតចរណៃដំកើងជាតិ។
នារីរតន៍បុរសអាជានេយ្យ ដឹកនាំប្រស្រ័យខ្មែរឆ្លៀវឆ្លាត
ទើបឆ្លុះសិរីត្រកូលញាតិ សួស្ដីលោកធាតុល្បីអស្ចារ្យ។
វិទ្យាជាបិតារចនាគ្រប់ រដ្ឋាភិបាលសព្វតាមឋានា
សង្គមដុះដាលរៀបរាជការ នយោបាយខេមរាចំរើនសុខ។
កែប្រែខ្មែរឲ្យទាន់កាល មានរស្មីភ្លឺច្រាលផុតពីទុក្ខ
កែទឹកដីសាសនាតាមទំនុក ជាតិចេញចាកភក់ភពស៊ីវិល័យ។
កែមតិទិដ្ឋិជនជាតិបាន កែចរិយាឈានត្រាច់យប់ថ្ងៃ
ចំរើនសោភ័ណឆ្លងជលាល័យ នាវាសុវណ្ណជ័យដល់ត្រើយត្រាន។
កង់លោកវិលសព្វគ្រប់ទិវា ជនជាតិខេមរាវិលគ្រប់ប្រាណ
ប្រឹងប្រែងព្យាយាមកុំអាក់ខាន ដល់ស្ថានឯករាជ្យប្រជាធិបតេយ្យអើយ៕

No comments:
Post a Comment