Tuesday, December 13, 2011

គិតខ្លី

By C write

ដំណក់ភ្លៀងធ្លាក់លើធរណី                ស្រក់ពាសពេញទីលើវិថី
អ្នកខ្លះគិតវែងខ្លះគិតគិតខ្លី                  សញ្ជឹងរំពៃដល់កិច្ចការ។
អ្នកគិតវែងឆ្ងាយស្ដាយវេលា               ត្រូវទឹករងារក៏មិនថា
ប្រឹងទប់ជំហរធ្វើយ៉ាងណា                  កាត់ភ្លៀងប្ដេជ្ញាទៅដល់ទី។
ត្រូវជួយជីវិតជនឯទៀត                      ប្រសិនមិនឆ្លៀតពិតវក់វី
ស្ដាយក្រោយនឹងស្ដាយគ្រប់នាទី         រួសរាន់សំភីទៅឲ្យដល់។
ឯជនគិតខ្លីនៅជ្រៀតជ្រក                   រត់រកជម្រកតក់ក្រហល់
ខ្លាចភ្លៀងទទឹកប្រាណខ្វាយខ្វល់         មិនបានគិតដល់អ្នករង់ចាំ។
ប្រទេសកំពុងតែមានទុក្ខ                    ប្រជាចាប់ចុករាប់សិបឆ្នាំ
ខ្វះសិទ្ធិសេរីរស់រងកម្ម                       ម្ង៉ៃៗរង់ចាំអ្នកសង្រ្គោះ។
បើមានអ្នកគិតខ្លីច្នេះណា                    ជីវិតខ្លោចផ្សាធ្លាក់ក្នុងជ្រោះ
រំពឹងនឹងស្លាប់ច្រើនជាងរស់                 ព្រោះអ្នកសង្រោះខ្វះឆន្ទ:៕

No comments:

Post a Comment